Home ព័ត៌មានអន្តរជាតិ ព្រះមហាក្សត្រ...

ព្រះមហាក្សត្រម៉ាឡេស៊ីទាត់ចោលសំណើសុំប្រកាសគ្រាអាសន្នរបស់នាយករដ្ឋមន្ត្រី

ប្រែសម្រួល : កញ្ញាដាលីស/គូឡាឡាំពួ, ម៉ាឡេស៊ី ៖ ស្តេចម៉ាឡេស៊ីកាលពីថ្ងៃអាទិត្យទី២៦តុលាបានទាត់ចោលសំណើមួយដោយលោកនាយករដ្ឋមន្រ្តី មូហ៊ីដឌីន យ៉ាស់ស៊ីន ដើម្បីប្រកាសស្ថានភាពអាសន្នដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណា។

ផែនការរបស់លោកមូហ៊ីដឌីន ដែលជាប់ទាក់ទងនឹងការព្យួរសភា បានធ្វើឱ្យមានការខឹងសម្បាពេញផ្ទៃប្រទេស ខណៈពួកអ្នករិះគន់បានចាត់ទុកវិធានការរបស់លោកថាជាមធ្យោបាយគ្មានប្រជាធិបតេយ្យសម្រាប់ឱ្យគាត់ក្រាញអំណាច ចំពេលកំពុងមានបញ្ហាប្រឈមចំពោះការដឹកនាំរបស់គាត់។

ព្រះបរមរាជវាំងបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព្រះមហាក្សត្រស៊ុលតង់អាប់ឌុលឡាស៊ុលតង់អាម៉ាដសាហ៍ “មានព្រះតម្រិះថាបច្ចុប្បន្ននេះមិនចាំបាច់ឱ្យព្រះករុណាទ្រង់ប្រកាសពីស្ថានភាពអាសន្ននៅក្នុងប្រទេសនេះឬផ្នែកណាមួយនៃប្រទេសម៉ាឡេស៊ីនោះទេ”។

ប៉ុន្មានម៉ោងក្រោយមក លោកមូហ៊ីដឌីនបាននិយាយថា គណៈរដ្ឋមន្រ្តីកត់សម្គាល់ពីការសម្រេចរបស់ព្រះមហាក្សត្រហើយនឹងពិភាក្សាលើក្រឹត្យនេះបន្ថែមទៀត។

លោកមូហ៊ីដឌីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា “អាទិភាពនៃគណៈរដ្ឋមន្រ្តីនិងរដ្ឋាភិបាលនៅពេលនេះគឺការពារពលរដ្ឋពីជំងឺកូវីដ១៩”។ លោកក៏បានស្វាគមន៍ចំពោះការណែនាំរបស់ព្រះរាជាដើម្បីធានាស្ថិរភាពរបស់រដ្ឋាភិបាលរបស់លោកផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា គណៈរដ្ឋមន្រ្តីរំពឹងកោះប្រជុំនៅរសៀលថ្ងៃចន្ទនេះ។

ស្តេចស៊ុលតង់អាប់ឌុលឡា ដែលបានពិភាក្សាជាមួយគ្រួសាររាជវង្សដទៃទៀតលើសំណើប្រកាសគ្រាអាសន្ន បានមានបន្ទូលថា រដ្ឋាភិបាលបានដោះស្រាយបានយ៉ាងល្អជាមួយជំងឺរាតត្បាតហើយជឿថាលោកមូហ៊ីដឌីនមានសមត្ថភាពអនុវត្តវិធានការដើម្បីដោះស្រាយវិបត្តិនេះ។ ប៉ុន្តែព្រះមហាក្សត្របានអំពាវនាវឱ្យបញ្ឈប់ “ការធ្វើនយោបាយទាំងឡាយ” ដែលអាចរំខានដល់ស្ថិរភាពរបស់រដ្ឋាភិបាល។

ព្រះមហាក្សត្រម៉ាឡេស៊ីអាចប្រកាសគ្រាអាសន្ន ដែលអនុញ្ញាតឱ្យប្រទេសត្រូវបានដឹកនាំដោយអំណាចផ្តាច់ការ ដែលមិនអាចឱ្យនរណាម្នាក់យកទៅប្តឹងជំទាស់នៅតុលាការបានឡើយ។

លោកមូហ៊ីដឌីនបានឡើងកាន់អំណាចកាលពីខែមីនា ប៉ុន្តែរដ្ឋាភិបាលរបស់លោកមានភាពរង្គោះរង្គើដោយសារមានសំឡេងភាគច្រើនលើសត្រឹមតែ ២ កៅអីនៅក្នុងសភា។

មេដឹកនាំប្រឆាំងលោកអាន់វ៉ា អ៊ីប្រាហ៊ីមបានលើកឡើងថាលោកមានការគាំទ្រពីសមាជិកសភាសំឡេងភាគច្រើនដើម្បីផ្តួលរំលំលោកមូហ៊ីឌីន ប៉ុន្តែមិនអាចទទួលបានការគាំទ្រពីព្រះមហាក្សត្រនោះទេ។

ទោះយ៉ាងណា លោកមូហ៊ីដឌីននៅតែប្រឈមមុខនឹងការសាកល្បងដ៏សំខាន់មួយទៀតនៅដើមខែក្រោយនៅពេលដែលរដ្ឋាភិបាលរបស់លោកត្រូវស្វែងរកការយល់ព្រមសម្រាប់ថវិកាឆ្នាំ ២០២១ របស់ខ្លួននៅក្នុងសភា។ ប្រសិនបើគាត់មិនអាចអនុម័តច្បាប់ថវិកានេះបានទេ សម្ពាធនឹងកើនឡើងដើម្បីបង្ខំឱ្យគាត់លាលែងពីតំណែងឬរៀបចំការបោះឆ្នោតថ្មី។ ការប្រកាសគ្រាអាសន្នអាចអនុញ្ញាតឱ្យគាត់ពន្យារពេលការបោះឆ្នោតលើថវិកានោះនិងទុកពេលឱ្យគាត់ពង្រឹងការគាំទ្រឡើងវិញ៕

ស្តេចស៊ុលតង់អាប់ឌុលឡាទាត់ចោលសំណើប្រកាសគ្រាអាសន្នរបស់នាយករដ្ឋមន្ត្រីមូហ៊ីដឌីន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ ​ហោរាសាស្ត្រ​

​ប្រចាំថ្ងៃ​ពុធ ទី២ ខែធ្ន...

អន្តេវាសិក​,​អន្តេវាសិន​,...

ដោយៈ​ដកស្រង់​ពី​វចនានុក្រ...

រដ្ឋាភិបាល​កម្ពុជា​ជួយ​ម៉...

​ដោយៈ​បាយ័ន​/​ភ្នំពេញ...

ជួសជុល​លុប​ជង្ហុក សំបុកមា...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...