Home ព័ត៌មានជាតិ សន្តិសុខ មនុស្ស​បីនាក់...

មនុស្ស​បីនាក់ ដែល​ដឹកនាំ​បាតុកម្ម នៅមុខ​ស្ថានទូត​ចិន ត្រូវ​តុលាការ​ឃុំខ្លួន​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ មនុស្ស បីនាក់ ដែល​បាន​ដឹកនាំមនុស្ស​មួយក្រុម ធ្វើបាតុកម្ម​ខុសច្បាប់ នៅមុខ​ស្ថាន​ន​ទូត​ចិនប្រចាំ​កម្ពុជា បាន​ត្រូវ​លោក ឯក ប៉ូ​លី​ហ្វី ចៅក្រម​ស៊ើបសួរ សាលាដំបូង រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ក្រោម​ការចោទប្រកាន់ ពីបទ ញុះញង់​ឲ្យមាន​សភាព​វឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម ដើម្បី​រង់ចាំ​ការស៊ើបអង្កេត រក​គូកន​មួយចំនួនទៀត ដែល​កំពុង​រស់នៅក្រៅប្រទេស​។​

​មនុស្ស​ទាំងបី​នាក់​នេះ ឈ្មោះ តុង និមល ភេទ​ប្រុស រស់នៅ​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល , ឈ្មោះ លឹម សាន ភេទ​ស្រី នៅ​ឃុំ​កំពង់ស្វាយ ស្រុក កៀនស្វាយ ខេត្តកណ្ដាល និង ឈ្មោះ យ៉យ ស្រីមុំ ភេទ​ស្រី នៅ​ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល​។​

​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​បញ្ជូន​មនុស្ស បីនាក់​នេះ ទៅ​តុលាការ នៅ​រសៀល ថ្ងៃទី​២៤ ខែតុលា ដើម្បី​ចាត់ការ​តាមច្បាប់​។

​គួររំលឹកថា អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​អនុវត្ត​វិធានការ​រដ្ឋបាល លើ​មនុស្ស​មួយក្រុម ប្រមាណ​ជាង ១០ នាក់ ដែល​មក​ធ្វើបាតុកម្ម នៅមុខ​ស្ថានទូត​ចិន ប្រចាំកម្ពុជា កាលពី​ព្រឹក ថ្ងៃទី​២៣ ខែតុលា បន្ទាប់ពី​ពួកគេ បាន​ស្រែក​តវ៉ា បង្ក​ភាពអនាធិបតេយ្យ នៅ​ទីនោះ​។ ក្រុមអ្នកតវ៉ា បាន​ស្រែក​ប្រឆាំងនឹង​វត្តមានទាហាន​ចិន នៅក្នុង​ប្រទេស​កម្ពុជា ។ ក្នុងនោះ សមត្ថកិច្ច បាន​ឃាត់ខ្លួន​មនុស្ស ចំនួន បីនាក់ ក្នុងនោះ​ស្ត្រី​ពីរ​នាក់ និង​បុរស​ម្នាក់ នាំទៅ​កាន់​អធិការដ្ឋាននគរបាល​ខណ្ឌ​បឹង កេងកង ដើម្បី​សាកសួរ អំពី​ដំណើររឿង ពួកគេបានមក​ស្រែក​តវ៉ា នៅមុខ​ស្ថានទូត​ចិន ដោយ​គ្មាន​ការជូនដំណឹង ឬ​គ្មាន​ការអនុញ្ញាតពី​រដ្ឋបាល​រាជធានីភ្នំពេញ​។ បន្ទាប់ពី​សាកសួរ​រួច មនុស្ស​ទាំងបី​នាក់ ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាន នគរបាល រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​បន្ត តាម​នីតិវិធី​៕ /Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​យក​សំណាក​ចំនួន ៣៦ នាក់ ដ...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ពីរ​នាក់​ជួញដូរ​គ្រឿងញៀន​...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​...

ក្រសួងសុខាភិបាល ឱ្យ​អ្នក​...

ដោយៈ ស​រិ​ទ្ធ​/​ភ្នំពេញៈ ...

សាខា ក​.​ប​.​ប​. ខេត្ត​ព្...

ដោយៈ ស​រិ​ទ្ធ/ព្រះសីហនុៈ ...