Home ព័ត៌មានអន្តរជាតិ អ្នកវិទ្យាសាស...

អ្នកវិទ្យាសាស្ត្រព្យាករណ៍ថា ក្រោយសម័យកូវីដ អត្រាកំណើតនឹងធ្លាក់ចុះ មនុស្សនឹងបន្តនៅលីវយូរជាងមុន ហើយស្ត្រីនឹងសម្រេចកាមខ្លួនឯងច្រើនជាងមុន

ប្រែសម្រួល : កញ្ញាដាលីស ៖ ក្រុមអ្នកជំនាញបានព្យាករណ៍ថា ការបាក់ស្បាតពីជំងឺរាតត្បាតនឹងធ្វើឱ្យអត្រាកំណើតធ្លាក់ចុះ មនុស្សនឹងបន្តនៅលីវយូរជាងមុន ហើយស្ត្រីនឹងសម្រេចកាមដោយខ្លួនឯងកាន់តែច្រើនឡើង។

ក្រុមអ្នកជំនាញមកពីសហរដ្ឋអាម៉េរិកបានពិនិត្យលើការសិក្សាចំនួន ៩០ ដើម្បីជួយឱ្យពួកគេអាចទស្សន៍ទាយពីរបៀបដែលជំងឺកូវីដ១៩អាចផ្លាស់ប្តូរអាកប្បកិរិយាសង្គមនិងបទដ្ឋានយេនឌ័រ សូម្បីតែក្នុងចំណោមអ្នកដែលមិនបានឆ្លងជំងឺរាតត្បាតក៏ដោយ។

ពួកគេរំពឹងថា ការមានគភ៌ដែលបានគ្រោងទុកនឹងថយចុះដោយសារតែវិបត្តិសុខភាពពិភពលោក ខណៈមនុស្សច្រើនឡើងនឹងពន្យារពេលរៀបការនិងយកកូន ដែលនាំឱ្យចំនួនប្រជាជនក្នុងប្រទេសមួយចំនួនធ្លាក់ចុះ។

ការធ្លាក់ចុះអត្រាកំណើតនឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសង្គមនិងសេដ្ឋកិច្ច ដោយប៉ះពាល់រឿងជាច្រើនដូចជាឱកាសការងារនិងការទ្រទ្រង់ដល់ប្រជាជនវ័យចំណាស់។

លើសពីនេះទៀត ការបែងចែកមិនស្មើភាពគ្នាច្រើនឡើងនៃកម្លាំងពលកម្មក្នុងគ្រួសារដែលបង្កឡើងដោយការបិទទ្វារខេត្តក្រុងទប់ស្កាត់កូវីដ១៩ អាចនឹងឃើញវិសមភាពយេនឌ័រកើនឡើងនិងជំរុញឱ្យមានសង្គមបែបអភិរក្សបន្ថែមទៀត។

អ្នកស្រាវជ្រាវបានអនុវត្តជំនាញផ្សេងៗគ្នារបស់ពួកគេដើម្បីទស្សន៍ទាយអនាគត ដែលរួមមានជីវប្រវត្តិនៅក្នុងវិទ្យាសាស្ត្រឥរិយាបថ សេដ្ឋកិច្ច ជីវវិទ្យាបដិវត្តន៍ វេជ្ជសាស្ត្រ និង វិទ្យាសាស្ត្រនៃប្រព័ន្ធប្រសាទ។

អ្នកនិពន្ធឯកសារនិងជាអ្នកចិត្តសាស្ត្រ លោកស្រី ម៉ាទី ហាស៊ែលតុន នៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ាក្នុងទីក្រុងឡូសអ៊ែនជេឡេស បាននិយាយថា “ផលវិបាកខាងផ្លូវចិត្តនិងសង្គមពីជំងឺកូវីដ១៩នឹងស្ថិតស្ថិរយូរអង្វែង”។

លើសពីនេះទៀត លោកស្រីបានបន្ថែមទៀតថា “ការដែលកូវីដ១៩នៅតែបន្តវត្តមានកាន់តែយូរ ផលវិបាកទាំងនេះនឹងកាន់តែចាក់ឬសគល់កាន់តែជ្រៅ”។

គូស្វាមីភរិយានាពេលអនាគតដែលបានជួបគ្នាតាមវីដេអូគ្រាបិទខេត្តក្រុងអាចនឹងមានការខកចិត្តនៅពេលពួកគេជួបគ្នាផ្ទាល់។

លោកស្រីហាស៊ែលតុននិយាយថា “តើប្តីប្រពន្ធត្រូវធាតុគ្នាទេ? អ្នកមិនអាចប្រាប់បានតាមរយៈកម្មវិធីវីដេអូ Zoom បានទេ”៕

មនុស្សច្រើនឡើងនឹងបន្តនៅលីវ ហើយស្ត្រីនឹងសម្រេចកាមដោយខ្លួនឯងច្រើនឡើង ក្រោយសម័យកូវីដ១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

ស្ថានការណ៍ អាច​ប្រែប្រួល ...

​ដោយៈ ប​.​ជ័យ / បន្ទាយ​មា...

​សម្តេច​តេ​ជោ ហ៊ុន សែន បង...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ថ្មីៗ! បញ្ជូនអ្នកបានរកឃេី...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖នៅល្...