ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ មន្ត្រីមន្ទីរធម្មការ និងកិច្ចការសាសនា ខេត្តបន្ទាយមានជ័យ បានប្រាប់កាសែត រស្មីកម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ថាៈ ក្រុមហ៊ុន ប៊ីម៉ារៀលអេស្ទេត និងសមាគមបេសកកម្មដំណឹងល្អ បានផ្តល់អំណោយ ដល់ពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ចំនួន ១០០ គ្រួសារ មកពី ៩ ភូមិ ក្នុងឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្នុងកម្មវិធី កាលពីថ្មីៗនោះ មានការអញ្ជើញចួលរួមពីលោក អន ស៊ុំ លេខាធិការ គណៈកម្មការទី៤ ព្រឹទ្ធសភា លោក ឈើយ ចាន់ណា លេខាធិការ គណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិក ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ លោកឧត្តមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការរង អគ្គបញ្ជាការកងរថក្រោះ និងជាមេបញ្ជាការជួរមុខ ប្រចាំទិសភូមិភាគទី៥ លោក លី សារី អភិបាលរងខេត្ត លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចូលរួមជាមួយលោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជាអគ្គនាយកក្រុមហ៊ុន ប៊ីម៉ារៀល អេស្ទេត និងសមាគមបេសកកម្មដំណឹងល្អ៕


