Home ប្លែកៗ មនុស្ស​រាប់ពា...

មនុស្ស​រាប់ពាន់​នាក់​យក​ល្ពៅ​មក​ឆ្លាក់​រូបលោក ដូ​ណា​ល់ ត្រាំ សម្រាប់​ស្វាគមន៍​បុណ្យ Halloween

​ខុម​៖ ខណៈ​បុណ្យ​ហា​ឡូ​វីន (Halloween)​កាន់តែ​ខិត​ជិត​មក​ដល់ ក្រុម​អ្នកគាំទ្រ​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក​បច្ចុប្បន្ន​គឺ​លោក ដូ​ណា​ល់ ត្រាំ​បាន​យក​ផ្លែ​ល្ពៅ​មក​ឆ្លាក់​រូបលោក​ដែល​អាច​បំភ័យ​​ដល់​ក្រុម​អ្នកគាំទ្រ​របស់លោក ចូ បៃ​ឌិន ដែល​ជា​បេក្ខជន​ប្រជែង​តំណែង​ប្រធានាធិបតី​អាណត្តិ​ថ្មី​នៅ​ចុងឆ្នាំ​២០២០​។​

​ការពេញនិយម ឬ Trend ថ្មី​ទំនងជា​បានចាប់ផ្ដើម​ដំបូង​ក្នុង​ឆ្នាំ​២០១៦ នៅ​ពេល​លោក ដូ​ណា​ល់ ត្រាំ ឈរឈ្មោះ​ជា​លើកដំបូង​ប្រជែង​តំណែង​ប្រធានាធិបតី ហើយ Trend​ថ្មី​នេះ​ត្រូវបាន​បណ្ដា​អ្នក​ប្រើ​​ប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​គាស់កកាយ​ជា​ថ្មី​ដើម្បី​ស្វាគមន៍​បុណ្យ Halloween ឆ្នាំនេះ​។​

​ទោះជា​យ៉ាងណា ក្រុម​អ្នក​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​ប្រឆាំង​លោក ដូ​ណា​ល់ ត្រាំ បាន​សើចចំអក ដោយ​ប្រដូច​សម្បុរ​ល្ពៅ​ទៅនឹង​សម្បុរ​របស់លោក​។

​អញ្ចឹងតោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់ សូម​រីករាយ​ទស្សនា​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ sn​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...