ដោយ:អូរស្មាច់/ឧត្តរមានជ័យ ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនិងមនុស្សប្រុសស្រី ជាច្រើននាក់បានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្ត ស្ថិតនៅចំណុចភូមិអូរទឹកខៀវ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ។ភ្លាមៗនោះអ្នកស្រុកជួយនិងហៅសាច់ញាតិដឹកនាំយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ។នូវវេលាម៉ោង៨យប់ថ្ងៃទី២៥ខែតុលាឆ្នាំ២០២០។
លោក ពេជ្រ ចិន្តា ប្រធានការិយាល័យចរាចរណ៍នៃអធិការស្រុកត្រពាំងប្រាសាទបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តវត្តជ័យរុក្ខារាម(ហៅវត្តថ្លាត)ស្រុកអន្លង់វែង ដឹកព្រះសង្ឃនិងយាយជីតាជីត្រឡប់មកពីបុណ្យកឋិននៅខេត្តព្រះវិហារវិញ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយនិងរថយន្តលុចស៊ីស៣៣០ ក្នុងគោលដីបញ្ច្រាស់ទិសគ្នា។ រថយន្តកឋិនបានដាច់កង់ក្រឡាប់ធ្លាក់ចូលប្រឡាយទឹកបណ្តាលឲ្យស្លាប់ស្រ្តីម្នាក់និងរងរបួសធ្ងន់ស្រាលជាច្រើននាក់ទៀត។ មកដល់ពេលនេះលោកមិនទាន់អះអាងថា អ្នករងបួសមានចំនួនប៉ុន្មាននាក់ជាក់នៅឡើយទេនាព្រឹកនេះ ពោលគឺសមត្ថកំពុងធ្វើការស្រាវជ្រាវ ព្រោះអ្នករងរបួសត្រូវបានសាច់ញាតិក្រុមគ្រួរសារបានដឹកនាំទៅសង្គ្រោះនៅទីតាំងមន្ទីពេទ្យផ្សេងៗគ្នាទាំងយប់៕/b