Home ព័ត៌មានជាតិ សង្គម សម្តេចប្រធានរ...

សម្តេចប្រធានរដ្ឋសភា ៖ សហប្រតិ បត្តិការរបស់សិង្ហបុរី រួមចំណែកសំខាន់ក្នុងការអភិវឌ្ឍកម្ពុជា

ដោយៈសុផល/ភ្នំពេញៈ ក្នុងឱកាសអនុញ្ញាតិឱ្យលោក មៃឃើល តាន់ កេងស៊ឹង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសិង្ហបូរី ប្រចំាព្រះរាជា​ណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលបេសកកម្មការទូត របស់លោកឯកអគ្គរដ្ឋទូត នៅកម្ពុជា ដែលបានធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេស​ទំាងពីរ មានការរីកចម្រើនជាលំដាប់។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជា ពេញចិត្តចំពោះផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការនានា រវាងរដ្ឋាភិបាលកម្ពុជា និងសឹង្ហបុរី លើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈ ដែលបានរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍនៅកម្ពុជា។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានអរគុណដល់ សឹង្ហបុរី ដែលបានជួយបណ្តុះបណ្តាល រយៈពេលខ្លី ដល់មន្រ្តីកម្ពុជា បានជិត១ម៉ឺននាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំ កន្លងមកនេះ ក្រោមគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន IAI។

លោក មៃឃើល បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដែលសម្តេចប្រធានរដ្ឋសភា បានចំណាយពេលទទួលជួបសវនាការ និងអនុញ្ញាតឱ្យលោក បានចូលជម្រាបលា មុនពេលដែលលោក ត្រូវបញ្ចប់បេសកកម្មការទូតពីកម្ពុជា នៅចុងឆ្នាំ២០២០ នេះ។

ឯកអគ្គរដ្ឋទូតចប់អាណត្តិ រូបនេះ បានលើកឡើងថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរ មានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ នៅលើគ្រប់វិស័យ មានទំាងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជន បើទោះជា នៅឆ្នាំ២០១៩ មានការរំខានដោយសារ បញ្ហាជំងឺកូវីដ ១៩ យ៉ាងណាក្តី។

លោកឯកអគ្គរដ្ឋទូត បានលើកឡើងថាៈ រដ្ឋសភាកម្ពុជា និងសិង្ហបុរី បានជំរុញឱ្យមានការផ្លាស់ប្តូរ ដំណើរទស្សនកិច្ច រវាងគ្នាទៅវិញទៅមកនៅគ្រប់កម្រិត និងបានគំាទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ តាមរយៈវេទិកាសភានានា ដូចជា AIPA និង​APPF ជាដើមនោះ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...