Home ព័ត៌មានអន្តរជាតិ នាយករដ្ឋមន្ត្...

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីប្រឈមការអំពាវនាវឱ្យចុះចេញពីតំណែង ក្រោយបរាជ័យក្នុងការសុំព្រះមហាក្សត្រប្រកាសស្ថានភាពអាសន្ន

ប្រែសម្រួល : កញ្ញាដាលីស/គូឡាឡាំពួ, ម៉ាឡេស៊ី ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក មូហ៊ីដឌីន​ យ៉ាស់ស៊ីន កំពុងប្រឈមមុខនឹងការអំពាវនាវឱ្យលាលែងពីតំណែងនៅថ្ងៃចន្ទទី២៦តុលានេះ ខណៈដែលការសង្ស័យបានកើនឡើងជុំវិញការគាំទ្រដែលលោកទទួលបាន បន្ទាប់ពីព្រះមហាក្សត្របានច្រានចោលសំណើរបស់លោកដើម្បីប្រកាសស្ថានភាពអាសន្នដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណា។

លោកមូហ៊ីដឌីនបានស្នើសុំប្រកាសច្បាប់គ្រាអាសន្នចំពេលកំពុងមានការរីករាលដាលនៃវីរុសកូរ៉ូណាសាជាថ្មីនៅក្នុងប្រទេសម៉ាឡេស៊ីនិងជំងឺរាតត្បាតកំពុងបំផ្លាញសេដ្ឋកិច្ចពិភពលោក។ ប៉ុន្តែក្រុមអ្នករិះគន់បានចោទប្រកាន់លោកពីបទប្រើលេសដើម្បីព្យួរសភានិងចៀសវាងការសាកល្បងលើសមាជិកសភាសំឡេងភាគច្រើនដ៏ស្តួចស្តើងរបស់លោក។

ការបដិសេធរបស់ស្តេចអាល់ស៊ុលតង់អាប់ឌុលឡាត្រូវបានគេមើលឃើញថាកំពុងបង្ហូតអំណាចរបស់លោកមូហ៊ីដឌីន ពោលគឺមួយខែគត់បន្ទាប់ពីមេដឹកនាំប្រឆាំងលោកអាន់វ៉ា អ៊ីប្រាហ៊ីមនិយាយថាលោកមានការគាំទ្រសំឡេងភាគច្រើននៅក្នុងសភា រួមទាំងអ្នករត់ចោលជួរពីសម្ព័ន្ធកាន់អំណាចដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ។

បដិសេធសំណើរបស់លោកមូហ៊ីឌីនកាលពីថ្ងៃអាទិត្យ ព្រះមហាក្សត្រក៏បានស្នើឱ្យអ្នកនយោបាយទាំងអស់បញ្ឈប់រាល់ការធ្វើនយោបាយណាដែលអាចធ្វើឱ្យអស្ថិរភាពដល់រដ្ឋាភិបាល ដែលព្រះអង្គមានបន្ទូលថាបានដោះស្រាយនឹងជំងឺរាតត្បាតបានយ៉ាងល្អ។

ប៉ុន្តែមេដឹកនាំនៃគណបក្សដទៃទៀតនៅក្នុងរដ្ឋាភិបាលចម្រុះរបស់លោកមូហ៊ីដឌីននិងក្រុមប្រឆាំងបានរិះគន់ចំណាត់ការរបស់លោកក្នុងការស្វែងរកច្បាប់គ្រាអាសន្ននិងអំពាវនាវឱ្យលោកចុះចេញពីតំណែងបន្ទាប់ពីការប្រឹងប្រែងរបស់លោកបានបរាជ័យ។

លោក អាម៉ាដ ផូដ ហ្សាកាស៊ី​ មេដឹកនាំជាន់ខ្ពស់នៃគណបក្សអង្គការជាតិបង្រួបបង្រួមម៉ាឡេ (UMNO) ដែលជាបក្សធំបំផុតនៅក្នុងរដ្ឋាភិបាលចម្រុះ បាននិយាយនៅលើផុសមួយក្នុងហ្វេសប៊ុកយ៉ាងដូច្នេះថា “អរគុណណាស់ដែលព្រះមហាក្សត្រទ្រង់មិនរងឥទ្ធិពលពីល្បែងនយោបាយ ដែលអាចអូសទាញប្រទេសនេះចូលទៅក្នុងដែនដីកាន់តែស្មុគ្រស្មាញ”។

លោក ហ្សាកាស៊ី និយាយថា “សុខុមាលភាពរបស់ប្រជាជនគឺមានសារៈសំខាន់ជាងអ្វីៗទាំងអស់។ តាមច្បាប់ លោកមូហ៊ីដឌីនគួរតែចុះចេញពីតំណែង”។

សមាជិកសភាគណបក្សប្រឆាំងលោក វង់ ចិន បាននិយាយថា សំណើ “ព្យាបាទ” របស់លោកមូហ៊ីដឌីនត្រូវបានច្រានចោលយ៉ាងត្រឹមត្រូវដោយព្រះមហាក្សត្រ ហើយនាយករដ្ឋមន្រ្តីគួរតែលាលែងពីតំណែងឬបណ្តេញរដ្ឋមន្រ្គីដែលបានលើកសំណើប្រកាសស្ថានភាពអាសន្ន។

លោកមូហ៊ីដឌីនកំពុងបើកការប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃចន្ទនេះ ដែលគ្រោងចាប់ផ្តើមនៅម៉ោង ១១៖៣០ នាទីព្រឹក។ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្រ្តីបាននិយាយថា គណៈរដ្ឋមន្រ្តីនឹងពិភាក្សាអំពីការបដិសេធរបស់ព្រះមហាក្សត្រចំពោះសំណើរបស់គាត់៕

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក មូហ៊ីដឌីន​ យ៉ាស់ស៊ីន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular