ដោយៈ រ៉ូហ្សា / កណ្តាលៈ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោក ជា ប៊ុនហេង អគ្គលេខាធិការ សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា បានអញ្ជើញ ចុះសួរសុខទុក្ខ និងចែកសម្ភារហ្វឹកហាត់ ដល់កីឡាករ-កីឡាការិនី ជម្រើសជាតិថ្នាលទូកកម្ពុជា នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលកំពុងហ្វឹកហាត់ជាប្រចាំ ត្រៀមខ្លួនចូលរួមការប្រកួតជាតិ និងអន្តរជាតិ នាពេលខាងមុខនេះ។
លោក ជា ប៊ុនហេង បានមានប្រសាសន៍ថាៈ កីឡាករ-កីឡាការិនី ទាំងអស់ បន្តប្រឹងហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមខ្លួនប្រជែង យកមេដាយ ពីអន្តរជាតិនានា ជាពិសេសព្រឹត្តិការណ៍កីឡាស៊ីហ្គេម ( SEA GAMES ) ឆ្នាំ២០២១ លើកទី៣១ នៅប្រទេសវៀតណាម និង SEA GAMES ២០២៣ ដែលកម្ពុជា នឹងធ្វើម្ចាស់ផ្ទះ ។
ដោយឡែក សម្ភារដែលចែកជូនកីឡាករ-កីឡាការិនី គ្រូបង្វឹកទាំង ៣៦ រូប រួមមាន ស្បែកជើង ៣៦គូ ថវិកាមួយចំនួន អង្ករ ៥០ គីឡូក្រាម៕/R