Home ព័ត៌មានជាតិ សង្គម គ្រួសារពលរដ្ឋ...

គ្រួសារពលរដ្ឋរងគ្រោះដោយលង់ទឹកស្លាប់បានទទួលអំណោយរបស់សម្តេចតេជោ ជាបន្តបន្ទាប់

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ គ្រួសារពលរដ្ឋរងគ្រោះដោយលង់ទឹកស្លាប់បានទទួលអំណោយថវិកា១០លានរៀល/ក្នុង១គ្រួសារៗ ដែលជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាបន្តបន្ទាប់។

នៅបន្ទាយមានជ័យ មកទល់ពេលនេះ ជនរងគ្រោះដោយទឹកចំនន់ កកើនដល់២៣នាក់ហើយ។

ជាបន្តបន្ទាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ គឺ១ថ្ងៃ ក្រោយការអញ្ជើញទៅសួរសុខទុក្ខនិង​ចែកស្បៀងដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យរបស់សម្តេច​តេជោ អំណោយនោះត្រូវបានមន្ត្រីនាំទៅចែកជូនបន្តបន្ទាប់ដល់គ្រួសារនៃសពនៅតាមផ្ទះ។

ដោយឡែកនៅស្រុកថ្មពួក នៅស្រុកស្វាយចេកលោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ និងក្រុមការងាររបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំ យកថវិកាជាអំណោយរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ប្រគល់ជូនគ្រួសារសពជនរងគ្រោះដោយសារទឹកជំនន់ ក្នុងស្រុកថ្មពួក ម្នាក់ និងស្រុកស្វាយចេក ម្នាក់។ ដោយក្នុងគ្រួសារនៃសពនីមួយៗទទួលថវិកា ១០,០០០,០០០រៀល(១០លានរៀល)។ គ្រួសារសព ២១ទៀត ក៏បានទទួលដែរ។

សម្តេចតេជោរ ហ៊ុន សែន ក្នុងពេលអញ្ជើញសួរសុខទុក្ខនិងចែកស្បៀងដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យរយៈពេល៣ថ្ងៃលើ៦គោលដៅ ក៏បានសម្តែងការចូលរួមមរណៈទុក្ខក្រុមគ្រួសារអ្នកស្លាប់ដោយលង់ទឹក ហើយសម្តេចថា មន្ត្រីត្រូវប្រញាប់នាំយកថវិកានោះទៅប្រគល់ ត្បិតអីថវិកានេះ មានលោកឧកញ៉ាឡៅ ប៊ុនប៉ា បានជួយនិងផ្តល់មកសម្តេចហើយ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​សម្ពាធ​ទាប​បង្ក​ឱ្យ​ផ្ទៃ...

ដោយ​: ប​.​ខុន / ភ្នំពេញ​:...

ក្រសួងប្រកាសការផ្អាកដំណើរ...

ដោយ:វិវឌ្ឍន៍/ភ្នំពេញ: ដើម...

ត្រាំ​ចាញ់​បណ្តឹង​បោះឆ្នោ...

ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស...

នាយករដ្ឋមន្ត្រី​ឥណ្ឌា​ធ្វ...

​ប្រែ​សម្រួលៈ​វាសនា​/​អាម...