ដោយ:គ្រញូង/បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះដោយបានការអនុញ្ញាតពីលោកឧត្តម សេនីយ៍ត្រីសាត គឹមសានស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង លោកឧត្តម សេនី យ៍ ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងផែនការងារអន្តោប្រវេសន៍បានដឹកនាំមន្រ្តីនគរបាលក្នុងផែន ទៅសួរសុខទុក្ខលោក ស្វាយ វុទ្ធី ជានិវត្តន៍ជន អតីតមន្រ្តីនគរបាលក្នុងផែនការងារអន្តោប្រ វេសន៍ដែលលោកទើបចូលនិវត្តន៍ពីការងារហើយ មានជំងីឡើងសម្ពាធឈាមខ្លាំង ត្រូវបានសង្រ្គោះ បន្ទាន់និងកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យយោធភូមិភាគ៥ពេទ្យព២ក្នុងក្រុងបាត់ដំបង។

ក្នុងឱកាសសាកសួរសុខទុក្ខនេះលោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ បានពាំនាំនូវការផ្តាំផ្ញើកសាកសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចលោក លោកស្រី ស្នងការរង ព្រមទាំងកង កម្លាំងនគរបាលទាំងអស់ ចំពោះសុខទុក្ខរបស់លោក ស្វាយ វុទ្ធី និងសូមជូនពរ ឱ្យលោកឆាប់បានជាសះស្បើយពីជំងឺក្នុងពេលឆាប់ៗនេះ។

ជាមួយនេះលោកឧត្តមសេនីយ៍បាននាំយកថវិកា បាន ពីការ ចូល រួមរបស់កងកម្លាំងនគរបាល ព្រមទាំងភេសជ្ជៈ មួយចំនួនប្រគល់ជូនលោក ស្វាយ វុទ្ធី និងគ្រួសា រ នា ពេល នោះផងដែរ៕/b