ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ អាងម្កាក់នៅសង្កាត់ម្កាក់ក្រុងសិរីសោភ័ណមិនដែលបានប្រកាសអាសន្នទឹកជំនន់នោះទេ ។អាងត្រពាំងថ្មនៅស្រុកភ្នំស្រុក ត្រូវបើកបន្ធូរទឹក ។ តែអាងកាប់ចោរនៅឃុំភូមិថ្មីនិងអាងតាម៉េងនៅឃុំគោកកឋិនស្រុកថ្មពួក បានបាក់ធ្លាយទឹក។
លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរិសោភ័ណប្រាប់សារព័ត៌មានកាលពីថ្ងឌទី២៦ខែតុលាថា តាំងពីមុននិងមកពេលនេះទំនប់ទឹកអាងម្កាក់មិនដែល ត្រូវបានប្រកាសអាសន្នម្តងណាឡើយ ហើយច្រានចោលពាក្យចចាមអារាម។ ទោះយ៉ាងណា លោកក៏សូមបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នដែរ ជាពិសេសត្រូវរួមគ្នាថែរក្សាទឹកទុក។
ប៉ុន្តែនៅឯស្រុកថ្មពួក ឯណោះវិញ លោកយង់ យឺន អភិបាលរងស្រុកថ្មពួកប្រាប់កាសែតរស្មីកម្ពុជាថា អាងកាប់ចោរនុងអាងតាម៉េង បានបាក់ធ្លាយទឹកកាពីទឹកជំនន់ផ្លេកបន្ទោរ។ តែមកទលពេលនេះ បានទប់ស្ទាក់ស្តុកទឹកបានវិញហើយ។
រីឯលោកយឹម សំណាង អភិបាលស្រុកភ្នំស្រុកអោយដឹងថា ស្ថានភាពទឹកអាងត្រពាំងថ្មបានឡើងប្រៀប ហើយបារម្ភ ទើបជំនាញធនធនទឹក អាជ្ញាធរនិងគណៈកម្មការសហគមន៍ប្រើប្រាសទឹក បានបើកទ្វារទឹកបន្ធូរ។
តែក្នុងនោះក៏បង្កអោយលិចលង់ហេដ្ឋារចនាសម្ព័ន្ធនិងលំនៅឋានពលរដ្ឋនៅតំបន់ខាងក្រលមខ្លះដែរ ។ក្នុងនោះបានលិចផ្លូវខេត្តលេខ២៦៨អា ចាប់ពីព្រៃមាន់ ដល់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ឬពីផ្លូវជាតិលេខ៦ ឃុំរហាលស្រុកព្រះនេត្រព្រះដល់អាងត្រពាំងថ្មស្រុកភ្នំស្រុក) ខេត្តបន្ទាយមានជ័យ ហើយត្រូវផ្ឫកយានយន្តធុនធ្ងន់ឆ្លងកាត់ចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះតទៅ៕/b