Home ព័ត៌មានជាតិ សង្គម ផ្តាំផ្ញើដល់ស...

ផ្តាំផ្ញើដល់សិស្សនាយនគរបាល នាយនគរបាលរងចុះបំពេញកម្មសិក្សានៅតាមអធិការដ្ឋាននគរបាលក្រុង ស្រុក

ដោយ:គ្រញូង/បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នៅសាលប្រជុំធំនៃស្នងការនគរបាលខេត្តនេះដោយបានការអនុញ្ញាតពីលោក ឧត្តម សេនីយ៍ត្រី សាត គឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តម សេនី យ៍ត្រីសៅ សាម៉ុន ស្នងការរងផែនការងារធន ធាន មនុស្សនៃស្នងការដ្ឋានបានអញ្ជើញជួបសំ ណេះសំ
ណាល និងណែនាំផ្តាំផ្ញើដល់សិស្សនាយនគរបាល នាយនគរបាលរងចំនួន៣៣រូប ដែលត្រូវបានសាលានគរបាលជាតិភូមិភាគ៥ ចាត់បញ្ជូនឱ្យចុះបំពេញកម្មសិក្សានៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុក នៅក្នុងខេត្តបាត់ដំបងចាប់ពីថ្ងៃទី២៦ ខែ តុលាឆ្នាំ២០២០រហូត ដល់ថ្ងៃទី៥ខែ វិច្ឆិកាឆ្នាំ២០២០ ។

លោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន បានណែនាំផ្តាំផ្ញើដល់សិស្សនាយនគរបាល នាយនគរបាលរងទាំងអស់ ដែលចុះបំពេញកម្មសិក្សានាពេល នេះត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តភារកិច្ចដែលថ្នាក់ដឹកនាំអង្គភាពនីមួយៗប្រគល់ឱ្យព្រោះ ថា ការសិក្សានៅសាលានោះគឺជាទ្រឹស្តីភាគ ច្រើន ហើយការចុះបំពេញកម្មសិក្សាពេលនេះគឺជាការអនុ
វត្តជាក់ស្តែង ជាមួយនេះត្រូវគោរពឱ្យ បាននូវវិន័យរបស់កងកម្លាំងនគរបាលជាតិ រាល់ពាក្យសំដី អាកប្បកិរិយា ការប្រាស្រ័យទាក់ ទងជាមួយប្រជាពលរដ្ឋ ជាមួយមហាជនទូទៅ សូមធ្វើយ៉ាងណាកុំឱ្យលេចចេញនូវចំណុចអវិជ្ជមានប៉ះពាល់ដល់អង្គភាពក៏ដូចបុគ្គលផ្ទាល់ លោកស្នងការរងបានបន្តថាក្នុងអំឡុងពេលបំពេញកម្មសិក្សានេះ សូមខិតខំប្រតិបត្តិទទួលយក នូវចំណេះដឺងនិងចំណេះធ្វើដើម្បីយកទៅអនុវត្តជាក់ស្តែងនៅតាមមូលដ្ឋានរបស់ខ្លួននាពេលខាងមុខឆាប់ៗនេះ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular