ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ ជារួមស្ថានភាពនៃទឹកជំនន់នៅខេត្តបន្ទាយមានជ័យបានស្រកចុះ ប៉ុន្តែចំណុចជាច្រើនទឹកនៅដក់ត្រាំ និងចំណុចខ្លះនៃស្រុកគោលដៅថ្មីទឹកហក់ឡើង។

យោងមន្ត្រីការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមាជ័យអោយដឹងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ថា ចំពោះមុខ ជំនន់ទឹកភ្លៀងនិងទឹកធ្លាក់ពីព្រំដែននថៃនិងទឹកជំនន់ក្នុងខេត្ត ក្នុងប្រទេសបានស្រកចុះច្រើនហើយ។ ទឹកជំនន់នេះ វាបានបង្កអោយ ផលប៉ះពាល់ ខូចខាតជាច្រើន។ ក្នុងនោះពេលវាស្រុងចុះពីក្រុងប៉ោយប៉ែតវាស្រុង​មកស្រុកអូរជ្រៅ ក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី។ តែមកទល់ពេលនេះ (ថ្ងៃទី២៦​ ខែតុលា ) ទឹកនៅក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ក៏បានស្រកច្រើនហើយ។

ប៉ុន្តែនៅចំណុចនៃគោលដៅជាច្រើន ទឹកបន្តដក់ត្រាំឬហូរកាត់លើផ្លូវជាតិ ផ្លូវខេត្ត ផ្លូវជនបទ ផ្លូវលំ ទីធ្លាផ្ទះសម្បែង វត្ត សាលារៀន មណ្ឌលសុខភាពប៉ុស្តិ៍នគរបាល ផ្សារ អគារសាលាឃុំ ស្រុក កន្លែងធ្វើការរដ្ឋ ឯកជន …នៅឡើយទេ។ ក្នុងនោះក៏ខូចខាតទំនប់ទឺក ភ្លឺស្រែ កសិដ្ឋានដាំបន្លែ ចិញ្ចឹមបង្កង កង្កែប អន្ទង់ផងដែរ។

ដោយឡែកសម្រាប់ស្រុកភ្នំស្រុកនិងព្រះនេត្រព្រះ នៅចំណុចនៃភូមិខ្លះនៃតំបន់ប៉ែកខាងក្រោមអាងត្រពាំងថ្ម មកទល់ពេលនេះ បានលិចលង់ដល់ផ្ទះ សាលារៀន ការិយាល័យធ្វើការរដ្ឋ ផ្លូវថ្នល់។ល។

នោះមកពីការបន្ធូរទឹកពីធារទឹកអាងត្រពាំងថ្មដែលពេញប្រៀបខ្លាំងដើម្បីបង្ការការពារការបាក់ទមនប់អាងទឹកដ៏ធំជាងគេក្នុងប្រទេសកម្ពុជានេះ ។

ចំពោះការអាជ្ញាធរមានសមត្ថកិច្ច ស្ថានភាពផ្លុវលំបាកក្នុងការដឹកជញ្ជូនស្បៀង សម្ភារៈ ឃីតទៅកាន់ទីតាំងទួលមានសុវត្ថិភាពនិងលំនៅឋានប្រជាពលរដហឋរងគ្រោះដោយ​ទឹកជំនន់បានទាន់ពេលវេលា៕/b