• ក្របខ័ណ្ឌ Champions League រដូវកាល២០២០ / ២០២១
(00:55) Lokomotiv Moscow vs Bayern Munich
(00:55) Shaktar Donetsk vs Inter Milan
(03:00) Atalanta vs Ajax
(03:00) Atl. Madrid vs Red Bul Salzburg
(03:00) Liverpool vs Midtjylland
(03:00) Marseille vs Man City
(03:00) Monchengladbach vs Real Madrid
(03:00) Porto vs Olympiakos Piraeus
វិភាគគូល្អ
Monchengladbach vs Real Madrid

ក្រុម Borussia Monchengladbach មិនរំពឹងថា នឹងធ្វើបានល្អជាងក្រុមយក្សអេស្ប៉ាញ Real Madrid នោះទេ នៅក្នុង ពូលនេះ។ ក្រុមអាល្លឺម៉ង់នេះទើបនឹងក្រុម Inter ២-២ ខណៈពេលក្រុម Real យកឈ្នះក្រុម Red Bull Salzburg ៣-២ ក្នុងទឹកដីរបស់ខ្លួន។
ក្រុម Monchengladbach នឹងព្យាយាមយកឈ្នះការប្រកួតនេះ ហើយលទ្ធផលឈ្នះនឹងធ្វើឲ្យក្រុមនាំមុខដាច់ក្រុមយក្សអេស្ប៉ាញ ៤ ពិន្ទុនៅក្នុងការប្រកួតជម្រុះក្នុងពូលតាំងពីដំបូងទីនេះ។
លទ្ធផលល្អណាមួយនោះត្រូវតែពិនិត្យមើលការពិតដែលថា ពួកគេត្រូវបានគូប្រកួតនាំមុខ ២-១ នៅសល់ ១៤នាទីចប់ការប្រកួត។ នេះគឺជាសញ្ញាមួយទៀតដែលបង្ហាញថា ប្រព័ន្ធការពារ របស់ក្រុមនេះមានបញ្ហា ហើយនៅពេលនេះ Monchengladbach បានរបូតគ្រាប់បាល់នៅក្នុង៨ ប្រកួតចុងក្រោយរបស់ខ្លួន។
ក្រុមនេះស្ទើរតែឈ្នះការប្រកួតដំបូងរបស់ខ្លួននៅក្នុងពូល ប៉ុន្តែរបូតគ្រាប់បាល់មួយគ្រាប់នៅ នាទី៩០ ដែលរកបានដោយកីឡាករ រ៉ូម៉េលូ លូកាគុ។ ទម្រង់លេងក្នុងទឹកដី បានត្រឹមស្មើទាំងពីរ ប្រកួតក្នុងទឹកដីនៅរដូវកាលនេះ។ នៅក្របខណ្ឌឆេមពានលីក ក្រុមនេះមាន១ពិន្ទុ ឆ្លងកាត់បី ប្រកួតចុងក្រោយក្នុងទឹកដី។
ក្រុម Real Madrid ក៏មិនសូវលេងស៊ីសង្វាក់គ្នាដែរ ប៉ុន្មានប្រកួតចុងក្រោយនេះ។ ក្រុមនេះ ប្រកួតចាញ់ក្រុម Cadiz ដែលទើបឡើងមកថ្មី និងក្រោយមកចាញ់ក្រុម Shakhtar Donetsk ក្នុងទឹកដីក្នុងការប្រកួតបើកឆាកក្របខណ្ឌឆេមពានលីក។
ប៉ុន្តែក្រុមនេះបានប្រែក្លាយស្ថានការណ៍ ដោយយកឈ្នះក្រុម Barcelona ៣-១ កាលពីចុង សប្តាហ៍។ ក្រុមយក្សអេស្ប៉ាញហាក់ដូចជាក្រុមមានប្រៀបនៅក្នុងការប្រកួតនេះ។ ក្រុមនេះ ទើបឈ្នះមួយប្រកួតក្នុងចំណោម ៧ ប្រកួតចុងក្រោយក្នុងទឹកដី។
ទម្រង់លេងនៅក្រៅទឹកដីល្អគួរសម ដោយរកបានជ័យជម្នះ៥លើកក្នុង៧ ប្រកួតចុងក្រោយ ហើយបរាជ័យពីរប្រកួតក្នុងចំណោមនោះគឺចាញ់ក្រុម PSG និងក្រុម Manchester City ។
ការយកឈ្នះលើក្រុម Barcelona កាលពីថ្ងៃសៅរ៍បានធ្វើឲ្យក្រុមនេះមានកម្លាំងចិត្តឡើងវិញ ហើយវាហាក់ដូចជាមិនពិបាកនឹងយកឈ្នះក្រុមអាល្លឺម៉ង់មួយនេះ ដែលកំពុងត្រដាបត្រដួស ហើយសង្ឃឹមថា ពួកគេអាចនឹងយកឈ្នះក្រៅទឹកដី៕
ទស្សន: Monchengladbach 2-3 Real Madrid
Atalanta vs Ajax

វាហាក់ដូជជាមិនសូវមានសង្ឃឹមប៉ុន្មានទេនៅពេលអ្នកត្រូវទទួលភ្ញៀវដែលទើបតែឈ្នះក្រៅទឹកដី ១៣-០ ។ នោះគឺជារឿងពិត ខណ:ក្រុម Atalanta ត្រូវលេងជាមួយក្រុម Ajax ក្នុងទឹកដីក្នុងក្រប ខ័ណ្ឌឆេមពានលីក។
ក្រុមទាំងពីរនេះមានលទ្ធផលផ្ទុយគ្នាកាលពីពាក់កណ្តាលសប្តាហ៍ និងចុងសប្តាហ៍។ ការប្រកួត ដំបូងនៅក្នុងពូល D ក្នុងក្របខណ្ឌឆេមពានលីក ក្រុម Atalanta បានយកឈ្នះក្រុម Midtjylland 4-0 ស្របពេលដែលក្រុម Ajax ចាញ់ក្រុម Liverpool 1-0 ក្នុងទឹកដីស្របពេលក្រុមមកពីហូឡង់ នេះទើបនឹងយកឈ្នះក្រុម VV Venlo 13-0។
ក្រុម Atalanta ឡើងដល់វគ្គ៨ក្រុមចុងក្រោយនៅក្របខ័ណ្ឌបាល់ទាត់កំពូលនេះកាលពី រដូវកាលមុន មុនពេលចាញ់ក្រុម PSG។ ក្រុមនេះឈ្នះ ២ និងស្មើជាមួយក្រុម Manchester City ក្នុងបីប្រកួតចុងក្រោយរបស់ខ្លួននៅក្របខ័ណ្ឌឆេមពានលីក។
ទោះបីជាយ៉ាងណា ក្រុមនេះឈានជើងចូលរួមការប្រកួតនេះ បន្ទាប់ពីចាញ់ពីរប្រកួតចុងក្រោយ របស់ខ្លួននៅក្របខ័ណ្ឌ Serie A ដោយរបូត ៧គ្រាប់។ ៦ប្រកួតនៅរដូវកាលនេះ ក្រុមនេះរក បាន៣១គ្រាប់។ ក្រុម Ajax នាំមុខគេដាច់នៅក្របខណ្ឌបាល់ទាត់ហូឡង់ ហើយបានយកឈ្នះ ច្រើនសន្ធឹកសន្ទាប់ ១៣-០ កាលពីថ្ងៃសៅរ៍។
ប៉ុន្តែក្រុមនេះហាក់ដូចជាមិនសូវស៊ីសង្វាក់ខ្លាំងនេះទេ ក្រុមនេះចាញ់២ប្រកួតក្នុងចំណោម៤ ប្រកួតចុងក្រោយដោយរកមិនបាន១គ្រាប់សោះ ប៉ុន្តែ២ប្រកួតផ្សេងទៀត ក្រុមនេះអាចរកបាន ១៨គ្រាប់។
ទម្រង់លេងក្រៅទឹកដីរបស់ក្រុមនេះនៅក្របខ័ណ្ឌឆេមពានលីកគឺគួរឲ្យចាប់អារម្មណ៍ ដោយ មិនទាន់ស្គាល់ពាក្យថា ចាញ់ទេក្នុង១៥ប្រកួតចុងក្រោយក្នុងរយ:ពេល៤ឆ្នាំចុងក្រោយ។ ស្ថិតិនេះ ក៏រួមទាំងការយកឈ្នះក្រុម Juventus, Spurs និងក្រុម Real Madrid ។
ក្រុមនេះរកបានគ្រាប់បាល់ក្នុង១០ប្រកួតចំណោម ១១ ប្រកួតក្រៅទឹកដីនៅក្របខណ្ឌឆេមពាន លីក។ បើក្រឡេកមើលស្ថិតិឆ្នាំ ២០១២វិញក្រុមនេះខកខានមិនបានរកគ្រាប់បាល់ក្នុង៥ប្រកួត ចំណោម២៧ប្រកួតចុងក្រោយ។
ប្រាកដណាស់ ក្រុមទាំងពីរមានសមត្ថភាពរកគ្រាប់បាល់ដូចគ្នា ប៉ុន្តែមើលទៅក្រុម Ajax ដូចជាមានប្រៀបឈ្នះច្រើនជាង។ ចាំមើលថា តើក្រុមណាមួយអាចរកបាន៣ពិន្ទុ នៅរាត្រីថ្ងៃ ពុធនេះ៕
ទស្សន: Atalanta 1-3Ajax