Home កីឡា ក្លិប​លី​វឺ​ភ...

ក្លិប​លី​វឺ​ភូ​ល បើក​ការចរចា​ជាមួយ​ក្លិប សាល​កេ ជុំវិញ​លទ្ធភាព​ផ្ទេរ​ខ្សែការពារ អូ​ហ្សា​ន កា​បាក់​

ប្រែ​សម្រួល​: ពិសិដ្ឋ​៖ តាម​ព័ត៌មាន​ថា ក្លិប​លី​វឺ​ភូ​ល​( Liverpool) បាន​បើក​ការចរចា​ជាមួយ​ក្រុម Schalke ជុំវិញ​លទ្ធភាព​ផ្ទេរ​ខ្សែការពារ​កណ្តាល​ឆ្នើម​ម្នាក់​គឺ​កីឡាករ អូ​ហ្សា​ន កា​បាក់ (Ozan Kabak) ខណៈ​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ចង់បាន​កីឡាករ​ម្នាក់​មក​ជំនួស​តំណែង ខ្សែការពារ វើ​ហ្គី​ល វ៉ាន ឌី​ក (Virgil van Dijk) ដែល​កំពុង​សម្រាក​ព្យាបាល​របួស​។

​ក្រុម​ជើងឯក​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នេះ​ជួប​រឿង​រន្ធត់​ដោយសារតែ​បាត់បង់​ខ្សែការពារ​ឆ្នើម​របស់ខ្លួន ដែល​នឹង​ខកខាន​ការប្រកួត​រហូតដល់​ចប់​រដូវ​កាល បន្ទាប់ពី​មាន​បញ្ហា​ក្បាលជង្គង់​ដោយសារ តែ​ប៉ះទង្គិច​ជាមួយ​កីឡាករ ជ័រ​ឌែ​ន ភី​ក​ហ្វ​ដ (Jordan Pickford) ។

​របួស​របស់​កីឡាករ វ៉ាន ឌី​ក ធ្វើ​ឲ្យ​ក្រុម​របស់លោក ក្លប់ ខ្វះ​ជម្រើស​ខ្សែការពារ​កណ្តាល ស្របពេល​កីឡាករ ហ្វា​ប៊ី​ញ៉ូ (Fabinho) ហក់​ចូលមក​បំពេញ​តួនាទី​ជំនួស​ខ្សែការពារ​រូបនេះ ពេល​ប្រកួត​ជាមួយ​ក្រុម Ajax និង​ក្រុម Sheffield United ។

​ក្លិប Liverpool បាន​ជូនដំណឹង​ទៅ​ក្លិប សាល​កេ​(Schalke )​នៅ​ក្របខ័ណ្ឌ Bundesliga ថា ពួកគេ​ចង់​ចុះហត្ថលេខា​ផ្ទេរ​ខ្សែការពារ​វ័យ​២០​ឆ្នាំនេះ​នៅ​ខែមករា​។

​គេ​ជឿថា គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​នេះ​កោតសរសើរ​ខ្សែការពារ​វ័យក្មេង​រូបនេះ ហើយ​ក្លិប Liverpool ធ្លាប់​ព្យាយាម​ចង់​ផ្ទេរ កា​បាក់ នៅ​រដូវក្តៅ ប៉ុន្តែ​បាន​អាក់ខាន​ដោយសារតែ​ការរីក រាលដាល​វីរុស​កូ​រ៉ូ​ណា​។

​ក្លិប Schalke បាន​វាយតម្លៃ​ខ្សែការពារ​រូបនេះ ៤០​លាន​ផោន ប៉ុន្តែ​បញ្ហា​វីរុស​កូ​រ៉ូ​ណា​មានន័យថា ក្លឹប Liverpool មាន​សុទិដ្ឋិនិយម​ថា ខ្លួន​អាច​នឹង​ផ្ទេរ​កីឡាករ​វ័យក្មេង​ដែលមាន​ទេព​កោ​ល​ស្យ រូបនេះ ក្នុងតម្លៃ​ត្រឹម​ពាក់កណ្តាល​នៃ​តម្លៃ​ដែល​បានកំណត់​នេះ​៕

ខ្សែការពារ​ឆ្នើម អូ​ហ្សា​ន កា​បាក់ (Ozan Kabak)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ករណី​ពុល​ស្រាស ជា​រឿង​ចាស...

ដោយៈ ម៉េង​ឆៃ​/​កំពង់ឆ្នាំ...

ការទប់ស្កាត់​ការចម្លង​កូ​...

​ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​...

​ ​ហោរាសាស្ត្រ​

ប្រចាំថ្ងៃអង្គារ ទី១ ខែធ្...

យុវជន​ម្នាក់​ស្លាប់​ដោយ​ប...

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​: ...