Home ព័ត៌មានជាតិ សង្គម អតីតស្នងការរង...

អតីតស្នងការរងខេត្តម្នាក់កំពុងមានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យទទួលការឧបត្ថម្ភពីលោកស្នងការ

ដោយ:គ្រញូង/បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីទទួលដំណឹងថាលោក ប៉ែន ឬទ្ធី អតីតស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលបានចូលនិវត្តន៍ក្នុង រយៈពេលកន្លងទៅមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនក្នុងក្រុងបាត់ដំបងលោក ឧត្តមសេនីយ៍ត្រីសាត គឹមសានស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានដឹក នាំកងកម្លាំងក្នុងស្នងការដ្ឋានទៅសាកសួរ សុខ ទុក្ខ ផ្ទាល់ដល់បន្ទប់នៃមន្ទីរពេទ្យ។

ក្នុងឱកាសសាកសួរសុខទុក្ខនេះលោកឧត្តមសេនីយ៍ស្នងការបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា និងនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋានបុគ្គលិកនិងជាអគ្គលេខា​ធិការសមាគមន៍មិត្តនគរបាលជាតិកម្ពុជា ព្រមទាំងកងកម្លាំងនគរបាលចំណុះ ស្នងការដ្ឋានទាំងអស់ នូវការសាកសួរសុខទុក្ខ ដល់លោក ប៉ែន ឬទ្ធី និងក្រុមគ្រួសារក្នុងខណៈ ដែលលោកកំពុងមានជំងឺនិងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

លោកឧត្តមសេនីយ៍ស្នងការបានរំលឹកថា បើ ទោះបីពេលនេះលោកបែន ឬទ្ធី ជានិវត្តន៍​ជនតែលោកនៅមានសមាជិកភាពជាសមាជិកសមាគមមិត្នគរបាលជាតិ​កម្ពុជា ដែលចាំបាច់យើងត្រូវមានកាតព្វកិច្ចចូលរួមជួយជ្រោមជ្រែងចែករំលែកនូវសុខ ទុក្ខក៏ដូចជាការលំបាកដល់លោកបន្ថែមលើសមាគអតីតយុទ្ធជនដែលមានស្រាប់ ហើយការចូល រួមគឹតគូរអំពីសុខទុក្ខ និងការលំបាករបស់គាត់និងក្រុមគ្រួសារគឺជាកាត ព្វកិច្ចរួមរបស់យើងទាំងអស់គ្នា ដោយមិនអាច បោះបង់ឬខ្វះការគឺតគូរបានឡើយ។ ក្នុងឪកាសសាក​សួរ​សុខទុក្ខ នេះ បានកត់សម្គាល់ឃើញថា ស្ថានភាពជំងឺរបស់លោកប៉ែន ឬទ្ធីហាក់មានសភាពធូរស្រាលឡេីងវិញបន្តិចហើយ។

ជាមួយនេះ លោកឧត្តមសេនីយ៍ស្នងការបានពាំនាំនូវថវិកាមួយចំនួន របស់អង្គភាពស្នងការដ្ឋាន របស់លោក ស្នងការផ្ទាល់ និងបានពីការចូលរួមរបស់កង កម្លាំងនគរបាលព្រមទាំងភេសជ្ជៈគ្រឿងឧបភោគ បរិភោគមួយចំនួនប្រគល់ជូន លោកប៉ែន ឬទ្ធី និងក្រុមគ្រួ សារដើម្បីបានដោះស្រាយការលំបាកបានមួយរយះផងដែរ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular