Home កីឡា ខ្សែប្រយុទ្ធ ...

ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ មានការ​រីកចម្រើន​ជា​បន្តបន្ទាប់ ចាប់​តាំង​ចេញពី​ក្លិប ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណា​យី​ត​

ប្រែ​សម្រួល​: ពិសិដ្ឋ​៖ ការលេង​មួយ​រដូវ​កាល​ជាមួយ​ក្រុម​អ៊ី​ន​ធ័​រ មី​លេន​( Inter Milan) បានធ្វើ​ឲ្យ ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) ក្លាយជា​កីឡាករ​ម្នាក់​ខុសពី​មុន ពេលដែល កីឡាករ​រូបនេះ​លេង​ឲ្យ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​( Manchester United ) កាលពី​ឆ្នាំ ២០១៩ នេះ​បើតាម​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ។

​ខ្សែប្រយុទ្ធ​រូបនេះ​រកបាន ១៥​គ្រាប់​នៅ​រដូវ​កាល​ចុងក្រោយ​របស់ខ្លួន​នៅ​ពហុ​កីឡដ្ឋាន Old Trafford ប៉ុន្តែ​ត្រូវបាន​គេ​ចាត់ទុកថា ជា​កីឡាករ​លើស​តម្រូវការ ខណៈ United អាច​បញ្ចប់ ត្រឹម​ចំណាត់ថ្នាក់​ទី ៦​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​កន្លងទៅ​។ បន្ទាប់មក​ក្លិប United បាន​លក់ លូ​កា​គុ ក្នុងតម្លៃ​៧៣ លាន​ផោន​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​រដូវ​កាល​ទិញដូរ​។

​លូ​កា​គុ រកបាន ៤១​គ្រាប់​ក្នុងការ​បង្ហាញមុខ ៥៧​លើក​ចាប់តាំងពី​មកដល់​ពហុកីឡាដ្ឋាន San Siro ។ កីឡាករ​រូបនេះ​បាន​បំបែក​ឯតទគ្គ​កម្ម​នៅ​ក្របខណ្ឌ Europa League ដោយ​ក្លាយជា កីឡាករ​ដំបូង​ដែលរ​បាន​គ្រាប់​បាល់​ក្នុង​៩​ប្រកួត​បន្តបន្ទាប់​គ្នា​។​

​កីឡាករ​រូបនេះ​មាន​៧​គ្រាប់​នៅក្នុង​យុទ្ធនាការ​បច្ចុប្បន្ន និង​រកបាន​គ្រាប់​បាល់​បើកឆាក​ដោយ យកឈ្នះ​ក្រុម Genoa ២-០ កាលពី​ថ្ងៃ​សៅរ៍​។

​លោក កុន​តេ សាទរ​ការរីកចម្រើន​របស់​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​ក្នុង​រយៈពេល​១២​ខែ ហើយ​បាន​និយាយថា គ្រប់ផ្នែក​នៃ​ការប្រកួត​នេះ លូ​កា​គុ មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​។​

​លោក កុន​តេ បាន​និយាយថា ” រ៉ូ​ម៉េ​លូ លូ​កា​គុ គឺជា​កីឡាករ​ម្នាក់​ខុសពី​មួយ​ឆ្នាំមុន​។ ខ្ញុំ​តែងតែ និយាយ​កន្លងមក​ថា គាត់​គឺជា​គ្រាប់ពេជ្រ​មិនទាន់​ច្នៃ​ដែល​ខ្ញុំ​ចង់​ធ្វើ​ការងារ​ជាមួយ​។ គាត់​ធ្វើការ ហើយ​អ្នក​អាច​មើលឃើញ​តាមរបៀប​គាត់​ទទួល​បាល់ របៀប​ផ្លាស់​ទី គឺ​អ្វីៗ​មានការ​រីកចម្រើន​”៕

ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...