ទំនប់អាងទឹកបាសាក់បាក់ដោយ​សារជំនន់ទឹកភ្លៀងបានតភ្ជាប់វិញហើយ

ដោយៈប.ខុន/ភ្នំពេញ ៖ ទំនប់អាងទឹកបាសាក់ដែលបាក់ដោយសារជំនន់ទឹកភ្លៀង កាលពី ដើមខែតុលាត្រូវបានបិទភ្ជាប់រួចវិញនៅថ្ងៃទី២៦ខែតុលានេះ ដើម្បីរក្សាទឹកទុក សម្រាប់ការងារដាំដុះនិងទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

លោកចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិង ឧតុនិយមទទួលមុខព្រួញទឹកខេត្តបាត់ដំបង បានប្រាប់ឱ្យរសកម្ពុជាដឹង នៅថ្ងៃ ទី ២៦ខែតុលាឆ្នាំ២០២០ថាទំនប់អាងទឹកបាសាក់ ដែលបាក់ដោយសារជំនន់ទឹក ភ្លៀងកាលពីយប់ថ្ងៃទី៩ខែតុលាបានតភ្ជាប់គ្នាវិញហើយ ពេលនេះក្រុមការងារកំ ពុងបន្តធ្វើ ការពង្រឹងតួទំនប់និងលើកកម្ពស់ទំនប់ឱ្យខ្ពស់ឡើងវិញ។

លោកឡុង ផលគុណនាយកមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៦ខែតុលាថាទំនប់អាងទឹកបាសាក់បានចាក់ដីតភ្ជាប់គ្នារួចហើយ នៅថ្ងៃនេះ(២៦តុលា) និង កំពុងបន្តលើកកម្ពស់តួទំនប់ និង ពង្រឹងគុ ណ ភាពទំនប់ ដើម្បីរក្សាទឹកទុកសម្រាប់ការងារបង្កបង្កើនផលនិងទឹក ប្រើប្រាស់ប្រចាំថ្ងៃ។
ទំនប់បាសាក់ដែលជាគម្រោងរបស់ធនាគារអភិវឌ្ឍនអាស៊ី ADB តាមរយៈ ក្រសួងធនធានទឹកនិងឧតុនិយមនេះលោក ឡុង ផលគុណបញ្ជាក់ថាស្ថិត នៅ ក្នុង ឃុំបាសាក់ស្រុករុក្ខគិរីខេត្តបាត់ដំបង មាន សមត្ថភាពតម្កល់ទឹកទុកបានប្រមាណ ជា១៦​លានម៉ែត្រគូប ជាអាងទឹកដែលមិន មានទំនប់បង្ហៀរ ។ អាងទឹកនេះមាន តួ នាទីសំខាន់ផ្តល់ទឹកសម្រាប់ដាំដំណាំនិងទឹក ប្រើប្រាស់ប្រចាំថ្ងៃ។

លោកឡុង ផលគុណ និយាយឱ្យដឹងទៀតថាទំនប់នេះបាក់ដាច់អស់ចំនួន បីកន្លែងមានប្រវែងសរុបប្រមាណជា១០០ម៉ែត្រ។ អាងទឹកដែលមានទំនប់កម្ព ស់ ប្រមាណជា៥ម៉ែត្រសម្រាប់ត្រងទឹកធ្លាក់មកពីតំបន់ភ្នំ ។ ការបាក់ទំនប់នេះធ្វើ ប៉ះ ពាល់ដល់ប្រជាពលរដ្ឋនៅប៉ែកខាងក្រោមទំនប់យ៉ាងធ្ងន់ធ្ងរដោយសារវាបាក់នៅពេលយប់និងកម្លាំងទឹកខ្លាំង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងច្រើនថ្ងៃ ។ ហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ និង ប្រព័ន្ធធារាសាស្ត្រប៉ែកខាងក្រោមទំនប់ដែលខូចដោយសារការ បាក់ទំនប់ នេះមិនទាន់អាចដំណើរការជួសជុលឡើងវិញនៅឡើយទេ ដោយសារ ផ្លូវនៅ សើមមិនអាចចេញចូលគ្រឿងចក្របាន៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular