Home ព័ត៌មានអន្តរជាតិ សភា​ថៃ​បើកប្រ...

សភា​ថៃ​បើកប្រជុំ​ពិភាក្សា​អំពី​ការប្រឆាំង​តវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​

​​វាសនា​៖សភា​ថៃ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៦​តុលា​បាន​បើក​សម័យប្រជុំ​ពិសេស​មួយ​ដើម្បី​ពិភាក្សា​អំពី​ការតវ៉ា​កាន់តែខ្លាំង​ឡើង​របស់​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​ក្រុម​យុវជន ដែល​ទាមទារ​អោយ​នាយក​​រដ្ឋមន្ត្រី​ចុះ​ចេញពី​តំណែង និង​កែ​ទំរង់​របប​រាជានិយម​ដ៏​មានអំណាច​។​

​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន​អូ​ចា បាន​និង​កំពុង​ប្រឈម​សម្ពាធ​កាន់តែខ្លាំង​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ ពី​សំណាក់​ពួក​ប្រឆាំង​តវ៉ា​ដែល​ចាត់ទុក​តំណែង​នាយក​រដ្ឋមន្ត្រី​របស់​លោក​ថា​ខុស​ច្បាប់​ដោយ​​បង្ខំ​អោយ​លោក កោះប្រជុំ​សភា​ពិសេស​ដើម្បី​ដោះស្រាយ​បញ្ហា​។​

​លេខា​របស់​ប្រធាន​សភា​បាន​និយាយថា « សភា​ប្រជុំ​រក​វិធី​ដោះស្រាយ​សភាពការណ៍​ប្រឆាំង​តវ៉ា​»​។​

​ពួក​ប្រឆាំង​តវ៉ា ចង់អោយ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា ចុះចេញ​ពី​តំណែង តាក់តែង​រដ្ឋធម្មនុញ្ញ​សម័យ​របប​សឹក​ឡើងវិញ ហើយ​សំរាប់​រដ្ឋាភិបាល​ឈប់​រំខាន​យាយីរ​អ្នកប្រឆាំង​នយោបាយ​។​តែ​​ការប្រជុំ​២​ថ្ងៃនេះ ទំនងជា​នឹង​មិន​អាច​ដោះស្រាយ​អស់​ការទាមទារ​ទាំងនេះ​ទេ ហើយ​ប្រហែលជា​ផ្តោត​លើ​ការប្រឆាំង​តវ៉ា​ខុសច្បាប់​ទៅវិញ ។​

​អ្នក​ប្រឆាំង​តវ៉ា​ខ្លះ បាន​ផ្គើន​នឹង​របប​រាជានិយម ដែល​ជា​បំរាម​ប៉ះពាល់​យូរ​មក​ហើយ ដោយ​ពួកគេ​ហាន​ទាមទារ​អោយ​កែ​ទំរង់​របប​រាជានិយម​និង​ដក​ចេញ​ច្បាប់​ប្រឆាំង​ការប្រមាថ​ស្តេច​។​ភាព​តានតឹង​​កាន់តែ​កើនឡើង​ថែម​ទៀត​នៅ​ខែ​នេះ នៅ​ពេល​ពួក​ប្រឆាំង​តវ៉ា​លើក​ម្រាមដៃ​បី ជា​និម្មិត​រូប​ប្រឆាំង​ភាព​ផ្តាច់ការ ដាក់​ក្បួន​រថយន្ត​មហាក្រត្សិយានី​នៅពេលវា​បើកកាត់​កន្លែ​ង​ជួបជុំតវ៉ា​របស់​ពួកគេ​។​

​ក្រោយ​ឧបទ្ទវហេតុ​នេះ លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ប្រកាស​ប្រើ​ច្បាប់​គ្រាអាសន្ន​នៅ​បាងកក​ដោយ​ហាម​ការជួបជុំ​មនុស្ស​ចាប់ពី​៥​នាក់​ឡើង នៅពេល​អាជ្ញាធរ​ធ្វើ​ការចាប់ខ្លួន​សកម្មជន​​លេចធ្លោ​រាប់សិប​នាក់​។​ទោះជា​យ៉ាងណា លោក​ប្រា​យុទ្ធ បាន​ដក​វា​ចេញ​វិញ​កាលពី​សប្តាហ៍​មុន​ដោយសារ​មិន​អាច​បញ្ឈប់​ការជួបជុំ​របស់​បាតុករ​រាប់ពាន់​នាក់​នៅក្នុង​ក្រុង​បាងកក​៕​

កិច្ចប្រជុំ​របស់​សភា​ថៃ​ទំ​ង​ជា​មិន​អាច​ដោះស្រាយ​ការទាមទារ​របស់​បាតុករ​បានទេ តែ​ផ្តោតលើ​ការប្រឆាំង​តវ៉ា​ខុសច្បាប់​ទៅ​វិញ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...