សុខា៖ នាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក ប័យកូ បូរីសសូវ(Boyko Borissov) បានក្លាយជាមេដឹកនាំចុងក្រោយបំផុតដែលបានធ្វើតេស្តិ៍រកឃើញជំងឺឆ្លងកូវីដ១៩ខណៈដែលពេលប្រទេសនៅអឺរ៉ុបខាងកើតនេះ ខំប្រឹងប្រែងទប់ស្កាត់ការឆ្លងវីរុសថ្មីកើនឡើង។
មេដឹកនាំអឺរ៉ុបអាយុ ៦១ឆ្នាំ ដែលបានដាក់ខ្លួននៅឆ្ងាយពីខ្លួនគេ កាលពីថ្ងៃសុក្រ បាននិយាយកាលពីថ្ងៃអាទិត្យទី២៥តុលាថាលោកនឹងស្នាក់នៅផ្ទះដើម្បីការព្យាបាលតាមការណែនាំរបស់វេជ្ជបណ្ឌិតរបស់លោកបន្ទាប់ពីធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩។
លោកប័យកូ បូរីសសូវ ដែលបានជួបជាមួយ លោកគីត ក្រាច អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាម៉េរិកកាលពីថ្ងៃសុក្រ បានជូនដំណឹងទៅស្ថានទូតអាម៉េរិកនៅទីក្រុងសូហ្វីយ៉ាប្រទេសប៊ុលហ្គារី អំពីស្ថានភាពនេះ។
ការប្រកាសនេះបានកើតឡើងស្របពេលដែលប្រទេសប៊ុលហ្គារីក៏ដូចជាបណ្តាប្រទេសសហភាពអឺរ៉ុបដទៃទៀត កំពុងជួបការកើនឡើងនៃករណីឆ្លងវីរុសថ្មី។
កាលពីថ្ងៃអាទិត្យ មានករណីឆ្លងវីរុសថ្មីចំនួន១.០៤៣ នាក់នៅប្រទេសដែលមានប្រជាជន៧លាននាក់នេះ ដោយនាំឱ្យចំនួនឆ្លងសរុបកើនឡើងដល់ ៣៧.៥៦២ នាក់និងចំនួនអ្នកស្លាប់កើនឡើងដល់ ១.០៨៤ នាក់។
វាក៏កើតឡើងស្របពេលដែលករណីឆ្លងប្រចាំថ្ងៃរបស់អឺរ៉ុបបានឆ្លងដល់ ២០០.០០០ នាក់ក្នុងមួយថ្ងៃ កាលពីថ្ងៃសុក្រ បន្ទាប់ពីកើនឡើងទ្វេដងក្នុងរយៈពេលតែ ១០ថ្ងៃដោយមានប្រទេសជាច្រើនមានករណីឆ្លងខ្ពស់បំផុតមិនដែលមាននិងរដ្ឋាភិបាលមួយចំនួនមានការខ្វែងគំនិតគ្នារវាងការប្រយុទ្ធប្រឆាំងវីរុសនេះនិងធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញ៕

លោក ប័យកូ បូរីសសូវ នាយករដ្ឋមន្ត្រីប៊ុលហ្គារី ដែលបានធ្វើតេស្តិ៍រកឃើញជំងឺឆ្លងកូវីដ១៩