ព្រះមហាក្សត្រម៉ាឡេស៊ីច្រានចោលការប្រកាសស្ថានភាពអាសន្ន ៖ តើនឹងមានរឿងអ្វីកើតឡើងបន្ទាប់ទៀត?

ប្រែសម្រួល : កញ្ញាដាលីស/គូឡាឡាំពួ, ម៉ាឡេស៊ី ៖ ព្រះមហាក្សត្រម៉ាឡេស៊ីបានច្រានចោលយ៉ាងភ្ញាក់ផ្អើលនូវផែនការដ៏ចម្រូងចម្រាសមួយដែលស្នើឡើងដោយនាយករដ្ឋមន្រ្តីមូហ៊ីដឌីន យ៉ាស់ស៊ីន ដើម្បីដាក់ចេញនូវច្បាប់គ្រាអាសន្នលើប្រទេសនេះបន្ទាប់ពីបានពិភាក្សាអំពីបញ្ហានេះជាមួយព្រះមហាក្សត្រផ្សេងទៀតប្រចាំរដ្ឋនានាកាលពីថ្ងៃអាទិត្យ (២៥ តុលា) ។

ជាមួយនឹងព្រះរាជក្រឹត្យនេះ លោកមូហ៊ីដឌីឥឡូវនេះប្រឈមនឹងបរាជ័យនៅពេលដែលរដ្ឋសភាកោះប្រជុំឡើងវិញនៅថ្ងៃទី ២ ខែវិច្ឆិកា។

នេះជារបៀបដែលការប្រជែងអំណាចអាចនឹងកើតមានឡើង ៖

១. រដ្ឋាភិបាលសំឡេងភាគតិច
លោកមូហ៊ីដឌីន យ៉ាស៊ីននឹងនៅតែអាចរក្សាអំណាចបានជាមួយនឹងសំឡេងភាគច្រើនដែលលើសតិចតួចរបស់លោក ប្រសិនបើគាត់អាចទទួលបានការទុកចិត្ត និង ធ្វើកិច្ចព្រមព្រៀងសម្របសម្រួលជាមួយគូប្រជែងនយោបាយរបស់គាត់។

ឥស្សរជនប្រឆាំងមួយចំនួនរួមទាំងព្រឹទ្ធសមាជិកលោក លីវ ឈីនតុង មកពីគណបក្សសកម្មភាពប្រជាធិបតេយ្យនិងសមាជិកសភាលោក ស៊ីយ៉េត សាដឌីក​ អាប់ឌុល រ៉ាម៉ាន់ មកពីគណបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យម៉ាឡេស៊ីរួបរួម បានលើកឡើងអំពីគំនិតគាំទ្ររដ្ឋាភិបាលលើបញ្ហាមួយចំនួន ឧទាហរណ៍ជាក់ស្តែងដូចជា​ ការអនុម័តថវិកានិងការចំណាយរបស់ខ្លួនដើម្បីដោះស្រាយជាមួយជំងឺរាតត្បាតកូវីដ១៩ ដរាបណាទស្សនៈរបស់ពួកគេត្រូវបានគេគិតគូរ។

លោកលីវនិយាយថា “នេះគឺជាសំណុំនៃកិច្ចព្រមព្រៀងបើកចំហស្របច្បាប់ ដោយមិនចាំបាច់ងាកទៅទិញសមាជិកសភានីមួយៗនោះទេ”។

ដោយយោងទៅលើការគាំទ្រពីបក្សទ្វេសម្រាប់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីបន្ថយអាយុបោះឆ្នោតរបស់ម៉ាឡេស៊ីមកនៅត្រឹមអាយុ ១៨ ឆ្នាំ លោកសាដឌីកនិយាយថា លោកបានធ្វើការលើសំណើនេះជាមួយអ្នកនយោបាយដែលជាគូប្រជែងដើម្បីជំរុញទៅមុខនូវ “របៀបវារៈជាតិ” បន្ថែមទៀត។

លោកបាននិយាយថា “យើងបានធ្វើវាពីមុនហើយ យើងអាចធ្វើវាម្តងទៀតសម្រាប់ប្រទេសម៉ាឡេស៊ី”។

២. នាយករដ្ឋមន្រ្តីថ្មី
មេដឹកនាំប្រឆាំងលោកអាន់វ៉ា អ៊ីប្រាហ៊ីមទីបំផុតអាចសបញ្ជាក់ថា លោកមានការគាំទ្រសំឡេងភាគច្រើនដែលលោកអះអាងថាទទួលបាន និង អាចកាន់តំណែងជានាយករដ្ឋមន្រ្តីក្នុងការផ្ទេរអំណាចដោយសន្តិវិធីដោយមិនចាំបាច់បោះឆ្នោតទូទៅសាជាថ្មី។

ក្រុមបក្សចម្រុះ ប៉ាកាតាន់ហារ៉ាផាន របស់លោកអាន់វ៉ា មានសមាជិកសភា ៩១ រូប ហើយលោកនិយាយថាមានការគាំទ្រពីសមាជិកសភាជាង ១២០ រូប។

គេរំពឹងថាចំនួនសមាជិកសភាបន្ថែមទៀតច្បាស់ជាមកពីសម្ព័ន្ធបច្ចុប្បន្នរបស់លោកមូហ៊ីឌីន UMNO ដែលមានសមាជិកសភា ៣៩ រូប។

ការតែងតាំងលោកអាន់វ៉ាជានាយករដ្ឋមន្ត្រីនឹងនៅតែត្រូវការការទទួលស្គាល់ពីព្រះមហាក្សត្រ។ មេដឹកនាំប្រឆាំងរូបនេះបាននិយាយថាលោកបានបង្ហាញឯកសារគាំទ្រការអះអាងរបស់លោកក្នុងអំឡុងពេលចូលគាល់ព្រះមហាក្សត្រនៅថ្ងៃទី ១៣ ខែតុលា ទោះបីជាព្រះរាជវាំងនិយាយថាលោកអាន់វ៉ាមិនបានផ្តល់បញ្ជីឈ្មោះក៏ដោយ។

បេក្ខជននាយករដ្ឋមន្រ្តីផ្សេងទៀតអាចនឹងចូលកាន់តំណែងដែរនោះ រួមមានអតីតអ្នកនយោបាយជើងចាស់របស់ UMNO លោក តេងគូ រ៉ាហ្សាលីក ហាមហ្សា លោកដាទុក សិរី សាហ្វី អាប់ដាល់ និងលោកមហាធៀ មហាម៉ាត់។

៣. ការបោះឆ្នោតទូទៅ
ប្រសិនបើលោកមូហ៊ីដឌីនបរាជ័យក្នុងការបោះឆ្នោតលើកញ្ចប់ថវិកា នោះនឹងមានការអំពាវនាវឱ្យរំលាយសភានិងឱ្យអ្នកបោះឆ្នោតវិលត្រឡប់ទៅរកកន្លែងបោះឆ្នោតវិញ។

អ្នកនយោបាយមកពីភាគីគាំទ្រនិងប្រឆាំងក៏ដូចជាសាធារណជនបានជំទាស់នឹងការរៀបចំបោះឆ្នោតជាថ្មី បន្ទាប់ពីចង្កោមកូវីដថ្មីៗជាច្រើនបានលេចឡើងពីការបោះឆ្នោតនៅរដ្ឋសាបាកាលពីខែមុន។

ច្បាប់គ្រាអាសន្នបានស្នើឡើងមួយផ្នែកដើម្បីចៀសវាងសេណារីយ៉ូបែបនេះ និងអនុញ្ញាតឱ្យមានការចំណាយរបស់រដ្ឋាភិបាលលើវិធានការទប់ស្កាត់កូវីដ១៩ជាបន្ត។

ព្រះមហាក្សត្រ ដែលកាលពីម្សិលមិញបានសង្កត់ធ្ងន់ថាសមាជិកសភាគួរតែបញ្ឈប់ការធ្វើនយោបាយលើកូវីដ១៩ និងថាថវិកាមានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត អាចនឹងមានគេស្នើសុំជាថ្មីម្តងទៀតដើម្បីពិចារណាលើសេចក្តីប្រកាសស្ថានភាពអាសន្ន ប្រសិនបើការបោះឆ្នោតទូទៅក្នុងអំឡុងជំងឺរាតត្បាតស្ថិតនៅលើសន្លឹកបៀរនោះ៕

លោកមូហ៊ីដឌីន (ឆ្វេង) និងលោកអាន់វ៉ាកំពុងប្រជែងអំណាចគ្នានៅម៉ាឡេស៊ី

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...