Home ព័ត៌មានជាតិ សង្គម ព្រៃឈើធ្វើឱ្យ...

ព្រៃឈើធ្វើឱ្យមានលំនឹងបរិស្ថាននិងទប់ស្កាត់បាននូវមហន្តរាយបង្កឡើងដោយធម្មជាតិ

ដោយ:បូកគោ/កំពតៈ អភិបាលខេត្តកំពតបានបញ្ជាក់ថាព្រៃឈើជាប្រភពធ្វើឱ្យមានលំនឹងផ្នែកបរិស្ថាន និងជួយទប់ស្កាត់បាននូវរាល់មហន្តរាយដែលបង្កឡើងដោយធម្មជាតិ។

រដ្ឋបាលខេត្តកំពតកាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានធ្វើពិធីដាំដើមឈើប្រណីតអមសងខាងផ្លូវជាតិលេខ៣ក្នុងភូមិសាស្ត្រសង្កាត់ក្រាំងអំពិល សង្កាត់កំពង់បាយ ឃុំកំពង់គ្រែង និងឃុំព្រៃឃ្មុំប្រមាណជាង៦០០ដើម។

ថ្លែងក្នុងពិធីខាងលើ លោកជាវ តាយ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងអនុវត្តគោលនយោបាយជាតិដាំដើមឈើឡើងវិញដោយផ្សារភ្ជាប់ការងារដាំដុះ ថែរក្សា និងការពារ ធនធានធម្មជាតិ  ក៏ដូចជាការប្រើប្រាស់ព្រៃឈើប្រកបដោយនិរន្តរភាព។ ការអភិរក្ស និងការបង្កើតបាននូវព្រៃឈើស្រស់បំព្រងជាប្រយោជន៍ដ៏សំខាន់ក្នុងកិច្ចទ្រទ្រង់សេដ្ឋកិច្ចជាតិ។ លោកអភិបាលខេត្តបានបន្តថាការដាំដុះ ការថែរក្សា ការអភិរក្សព្រៃឈើឱ្យសម្បូរបែបឡើងវិញនឹងធ្វើឱ្យមានលំនឹងបរិស្ថាន សម្រាប់ជីវិតមនុស្សសត្វលើភពផែនដីទាំងមូល។ មិនតែប៉ុណ្ណោះព្រៃឈើជាប្រភពស្រូបទាញទឹកភ្លៀង ទប់ស្កាត់ទឹកជំនន់ ខ្យល់ព្យុះ ការហូរច្រោះដី និងជាលក្ខខណ្ឌចាំបាច់បម្រើដល់វិស័យកសិកម្មទៀតផង។

សូមបញ្ជាក់ថាក្នុងពិធីនេះរដ្ឋបាលខេត្តកំពតបានប្រគេន និងចែកកូនឈើដល់ព្តរះសង្ឃ ប្រជាពលរដ្ឋ ព្រមទាំងដាំដើមឈើប្រណីតអមសងខាងផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ក្រាំងអំពិល សង្កាត់កំពង់បាយ ឃុំព្រៃឃ្មុំ ឃុំកំពង់គ្រែងប្រមាណជាង៦០០ដើម៕/b

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular