Home ព័ត៌មានអន្តរជាតិ ខ្យល់ព្យុះ​បង...

ខ្យល់ព្យុះ​បង្ខំ​ឱ្យ​មនុស្ស​រាប់ពាន់​នាក់​ចាកចេញ​ពី​ផ្ទះ​និង​ទឹកជំនន់​ជន់​លិច​ភូមិ​ជាច្រើន​នៅ​ហ្វីលីពីន​

​សុខា​/​ម៉ានីល​៖ ​ក្រុមមន្ត្រី​បាន​និយាយ​ថា​ខ្យល់ព្យុះ​ដែល​មាន​ល្បឿន​លឿន​បាន​បង្ខំ​ឱ្យ​អ្នកភូមិ​រាប់ពាន់នាក់​ចាកចេញ​ពី​ផ្ទះ​របស់​ពួកគេ​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​នៅ​បណ្តា​ខេត្ត ខាងត្បូង​រដ្ឋធានី​ហ្វីលីពីន​នៅ​ថ្ងៃ​ចន្ទ​​ទី​២៦​ខែ​តុលា​ដោយ​វា​បាន​បង្ក​ការ​ជន់​លិច​ភូមិ​និង​ខូចខាត​ដំបូល​ផ្ទះ​ជា​ច្រើន​។​

​មិន​មាន​សេចក្តីរាយការណ៍​ភ្លាមៗ​អំពី​ការស្លាប់​និង​របួស​ដោយ​ខ្យល់ព្យុះ​Molave​នេះ​ទេ​ប៉ុន្តែ​ក្រុម​អាជ្ញាធរ​បាន​រាយការណ៍​ថា​យ៉ាងហោច​ណាស់​មាន​មនុស្ស​ម្នាក់​បាន​បាត់​ខ្លួន​និង​៧ នាក់​ផ្សេង​ទៀត​​ត្រូវ​បាន​ជួយ​សង្គ្រោះ បន្ទាប់​ពី​ទូក​របស់​ពួកគេ​បាន​លិច​នៅ​ឯ​ខេត្ត Batangas ភាគខាងត្បូង​នៃ​ទីក្រុង​ម៉ានីល​។​

​ខ្យល់ព្យុះ​ដែល​មាន​ល្បឿន​១២៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​បាន​កើន​ល្បឿន​ដល់​១៨០​គីឡូម៉ែត្រ ហើយ​បក់បោក​លើ​ផ្ទៃ​សមុទ្រ​ក្នុង​ល្បឿន​២៥​គីឡូម៉ែត្រ​ក្នុង​ម៉ោង​។ ខ្យល់ព្យុះ​Molave នេះ​ត្រូវបាន​គេ​រំពឹង​​ថា​នឹង​ចាប់ផ្តើម​បក់រ​សាត់​ចេញពី​ប្រទេស​នេះ​ទៅ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ថ្ងៃ​ចន្ទ​នេះ​។ នេះ​បើ​យោង​តាម​អ្នក​ព្យាករណ៍​អាកាសធាតុ​រដ្ឋាភិបាល​៕

​ការិយាល័យ​ការពារ​ជន​ស៊ីវិល​បាន​និយាយថា​យ៉ាងហោច​ណាស់​អ្នកភូមិ​ចំនួន ២៥.០០០ នាក់ បាន​ចាក់ចេញ​ពី​ផ្ទះសម្បែង​របស់​ពួកគេ​ដោយ​មាន​មនុស្សជិត​២០.០០០​នាក់​​ជ្រកកោន​នៅ​តាម​សាលារៀន​និង​អគារ​រដ្ឋាភិបាល

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ ហ៊ុន សែន អបអ...

ដោយៈ តារា​រិ​ទ្ធ / ភ្នំពេ...

សម្ដេច​ក្រឡាហោម ស ខេង ៖ ម...

ដោយ​:​មុនី​រ័ត្ន / ភ្នំពេ...

សាលាឧទ្ធរណ៍​ទាត់ចោល​ពាក្យ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សួន​បណ្ដុំ​សហគ្រាស​ធុន​តូ...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...