ក្រុមហ៊ុនទ្រីផលហ្វាមអាចវេចខ្ចប់និងបញ្ចេញសាច់មាន់បានជិត១០ តោនក្នុងមួយថ្ងៃ

ដោយ:បូកគោ/កំពត ៖ ស្ថិតនៅលើផ្ទៃដីទំហំ១០ហិកតាមានទីតាំងក្នុងភូមិឈើទាល ឃុំជម្ពូវន្ត ស្រុកជុំគិរី ខេត្តកំពត ក្រមហ៊ុនទ្រីផលហ្វាមបាន និងកំពុងដំណើរការចិញ្ចឹម រួចផលិតសាច់មាន់ដោយវេចខ្ចប់តាមបែបស្តង់ដារទំនើបដែលអាចបញ្ចេញទៅបណ្តាទីផ្សារនានារហូតដល់ជិត១០តោនក្នុងមួយថ្ងៃ។

លោកមាស លីហេង តំណាងក្រុមហ៊ុនទ្រីផលហ្វាមបានរៀបរាប់ថាជាមួយផ្ទៃដី១០ហិកតានៅភូមិសាស្ត្រស្រុកជុំគិរី ក្រុមហ៊ុនបានចាប់ផ្តើមបង្កើតកសិដ្ឋានចិញ្ចឹមមាន់ និងបង្កើតជាសត្តឃាតដ្ឋាននាអំឡុងខែមីនា ឆ្នាំ២០១៩ ដើម្បីផលិត រួចវេចខ្ចប់សាច់មាន់ ហើយបញ្ចេញទៅលក់នៅលើទីផ្សារនានាតាមតម្រូវការ។ សម្រាប់គ្រប់ដំណើរការសង្វាក់ផលិតកម្មក្នុងកសិដ្ឋានទាំងមូល ក្រុមហ៊ុនមានកម្លាំងកម្មករចំនួន៦២នាក់ និងទីប្រឹក្សាជាជនបរទេសពីរនាក់។ តំណាងក្រុមហ៊ុនបានបញ្ជាក់ថា ដោយប្រើប្រាស់ម៉ាស៊ីនទំនើប ក្នុងមួយម៉ោងរោងចក្រអាចបោចមាន់បានចំនួន១.២០០ក្បាល។ និយាយរួមក្រុមហ៊ុនអាចផលិត និងវេចខ្ចប់សាច់មាន់បានជិត១០តោនក្នុងមួយថ្ងៃ។ លោក មាស លីហេង បាន បន្តថា ជាគោលការណ៍ ក្រុមហ៊ុនបានគិតគូរអំពីគុណភាព អនាម័យ និងសុខភាពសម្រាប់អ្នកទទួលទានជាចម្បង។

ក្នុងករណីបើខូចគុណភាព ក្រុមហ៊ុននឹងធ្វើការបំផ្លាញចោលដោយមិនប្រើវិធីសង្គ្រោះសាច់ទាំងនោះមកវិញទេ។ តំណាងក្រុមហ៊ុនបានបញ្ជាក់ទៀតថា ៨០ភាគរយនៃផលិតផលសាច់មាន់របស់ក្រុមហ៊ុនទ្រីផលហ្វាមគឺផ្គត់ផ្គង់សម្រាប់សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើបនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ដោយឡែក បុគ្គលិក កម្មករវិញ ក្រុមហ៊ុនបានផ្តល់ជូននូវប្រាក់ខែសមរម្យ កន្លែងស្នាក់នៅ និងអាហារ។

លោកសុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពតបានមានប្រសាសន៍ថាតាមរយៈការចុះពិនិត្យរបស់មន្ត្រីជំនាញឃើញថាការវេចខ្ចប់សាច់មាន់របស់ក្រុមហ៊ុនទ្រីផលហ្វាមគឺមានលក្ខណៈស្តង់ដារត្រឹមត្រូវ។ នៅក្នុងខេត្តកំពតទើបតែមានសហគ្រាសវេចខ្ចប់សាច់មាន់កម្រិតគុណភាពខ្ពស់បែបនេះតែមួយប៉ុណ្ណោះ៕/b

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

តុលាការ​ឃុំខ្លួន អ្នកម៉ៅក...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

ក្នុង​ខែវិច្ឆិកា ពេល​រដូវ...

ដោយៈ គ្រញូង / បាត់ដំបងៈ ថ...

ព្រឹត្តិការណ៍​សហគមន៍ ២៨ វ...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ពលរដ្ឋ​ខេត្តតាកែវ សម្រុក​...

ដោយៈ តាកែវ / តាកែវៈ ប្រជា...