Home ព័ត៌មានជាតិ សន្តិសុខ រថយន្តស្លាកលេ...

រថយន្តស្លាកលេខខ.មបុកអ្នកជិះម៉ូតូស្លាប់ម្នាក់ហើយបើករត់ទៅបុករថយន្ត១គ្រឿងទៀត

ដោយៈ គ្រញូង / បាត់ដំបងៈ អ្នកបើករថយន្ត ពាក់ស្លាកលេខ ខ.ម ទំនងជាស្រវឹងស្រា បានបើកបុកអ្នកជិះម៉ូតូ ស្លាប់ម្នាក់ ហើយបើករត់ជិត ១ គីឡូម៉ែត្រ ទៅបុករថយន្ត ១គ្រឿងទៀត ទើបប៉ូលិសចាប់ខ្លួន អ្នកបង្កបាន។ ហេតុការណ៍នេះ បានកើតឡើង កាលពីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចមុខ ​វត្តសុភី១ ស្ថិតក្នុងភូមិសុភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង។

លោក គឹម គា មន្រ្តីនគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថាៈ ជនរងគ្រោះដល់ស្លាប់ នៅមិនទាន់ស្គាល់អត្តសញ្ញាណទេ។ ចំណែកអ្នកបើករថយន្តបង្ក ម៉ាកតូយ៉ូតា កាមរី (បាឡែន) ពណ៌ទឹកមាស ពាក់ស្លាកលេខ ខេមរភូមិន្ធ 2-7138 មានឈ្មោះ វ៉ាត់ ជីវ៉ុន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិព្រែកស្នោ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ មុខរបរធ្វើស្រែ។ រីឯម្ចាស់រថយន្តតូយ៉ូតា ហាយឡិនឌ័រ ក៍មិនស្គាល់ឈ្មោះ ហើយរថយន្ត ខូចខាចបាក់កង់ ខាងឆ្វេងម្ខាង។

សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ថា មុនពេលកើតហេតុ មានម៉ូតូ ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគី វីវ៉ា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ បាត់ដំបង 1S3661 បើកច្រាសទិសគ្នា ស្រាប់តែរថយន្តតូយ៉ូតា កាមរី (បាឡែន) ១គ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ ខេមរភូមិន្ធ 2-7138 បើកបរយ៉ាងលឿន រេទៅបុកអ្នកជិះម៉ូតូ មួយទំហឹង បណ្តាលឲ្យខ្ទាត ទៅផ្ទប់នឹងធុងសាំងដាក់កាពារផ្លូវ។

ចំណែកអ្នកបើកម៉ូតូ បានខ្ទាតធ្លាក់ទៅក្រោម ច្រាំងស្ទឹង ហើយរថយន្តបង្ក បានបើករត់គេច ទៅដល់មុខវិហារខ្មែរអ៊ីស្លាម ស្ថិតក្នុងភូមិសុភី២ សង្កាត់រតនៈ ក៍ជ្រុលទៅបុកជាមួយ រថយន្តម៉ាកតូយ៉ូតា ហាយឡិនឌ័រ ១គ្រឿងទៀត ពណ៌ស្លែ ពាក់ស្លាកលេខ ពោធិសាត់ 2B3518 បណ្តាលឲ្យបាក់កង់មុខ ហើយរថយន្តបង្ក ទៅមុខលែងរួច ទើបសមត្ថកិច្ចចាប់ខ្លួនបាន។

ក្រោយពេលកើតហេតុ ជនបង្ក ត្រូវបានសមត្ថកិច្ចជំនាញ ឃុំខ្លួនជាបណ្ដោះអាសន្ន រង់ចាំ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។ រីឯមធ្យោបាយទាំង ៣ គ្រឿង មានរថយន្ត ២ គ្រឿង និងម៉ូតូ ១ គ្រឿង ត្រូវបាននគរបាលចរាចរណ៍ខេត្ត យកទៅរក្សាទុក នៅការិយាល័យជំនាញ រង់ចាំដោះស្រោយ នៅពេលក្រោយ៕S/

រូបថតះម៉ូតូខូចខ្ទេចមើលស្ទើរមិនស្គាល់។ រថយន្តបង្កពណ៌ទឹកមាសពាក់
ស្លាកលេខខេមរ:ភូមិន្ធ2-7138និងរថយន្តហាយឡិនឌ័រពណ៌ស្លែពាក់ស្លាកលេខពោធិសាត់2B3518

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...