ដោយៈរ៉ាម៉ន/ភ្នំពេញៈអំណោយជាអង្ករមីត្រីខទឹកត្រីទឹកស៊ីអ៊ីវនិងទឹកបរិសុទ្ធរាប់រយកេសរបស់សប្បុរសជនចំនួនពីរក្រុមបានប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញជាបន្តទៀត។ដើម្បីរដ្ឋបាល រាជធានី បន្តចាត់ចែងជួយទៅដល់ជនរងគ្រោះនិងជនងាយរងគ្រោះដោយជំនន់ទឹកភ្លៀងដែលបាននឹងកំពុងប្រឈម រហូតមកដល់ពេលនេះ។ ពិធីប្រគល់ និងទទួលអំណោយនេះ បានធ្វើឡើង នារសៀល ថ្ងៃទី២៦ខែ តុលាឆ្នាំ២០២០ នេះ ក្រោមវត្តមានលោក ឃួង ស្រេងនៅសាលារាជធានីភ្នំពេញ ។

អំណោយទាំងនោះ រួមមាន សប្បុរសជនទី១ ផ្តល់ជូនអង្ករចំនួន ១០ តោន មី៥០០កេស ត្រីខ៥០០យួរ ទឹកត្រី៥០០យួរ ទឹកស៊ីអ៊ីវ៥០០យួរ។សប្បុរសជនទី២ ផ្តល់ជូនទឹកបរិសុទ្ធ ៥.០០០ កេស ។លោក ឃួង ស្រេង បានចាត់ទុកថា ការចូលរួមផ្តល់អំណោយ មនុស្សធម៌ នាពេលនេះ ពិតជាមានតម្លៃ ស្របពេលដែលប្រជាពលរដ្ឋមួយចំនួនក្នុងរាជធានីភ្នំពេញកំពុងជួបនូវគ្រោះធម្មជាតិ ដោយទឹកជំនន់ ដែលត្រូវការជំនួយឧបត្ថម្ភ ពីសប្បុរសជននានា ដើម្បីសង្គ្រោះអាយុជីវិត ប្រជាពលរដ្ឋ។

លោកអភិបាលរាជធានី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ដែលបានផ្តាច់ពីមាត់ពី ក យកអំណោយប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋរងគ្រោះ បានទាន់ពេលវេលា។ ក្នុងគ្រាដ៏លំបាក់នេះ ហើយលោកសន្យាថា រាល់អំណោយរបស់ សប្បុរសជនទាំងអស់ នឹងនាំយកទៅចែកជូន ដល់ដៃប្រជាពលរដ្ឋរងគ្រោះ ពិតប្រាកដ ។បើនៅសេសសល់ នឹងយកទៅជួយដល់ ប្រជាពលរដ្ឋក្រីក្រ នៅតាមមូលដ្ឋាន ដោយមិនធ្វើឱ្យម្ចាស់អំណោយ ខកបំណងឡើយ៕S/

