Home កម្សាន្ត កញ្ញាឯក​ចក្រ​...

កញ្ញាឯក​ចក្រ​វា​ឡ​កម្ពុជា​២០២០​បង្ហាញ​បេក្ខភាព​ទាំង​២០​រូប​ដែល​ជាប់​

ដោយ​: បូ​រិ​ន​/​ភ្នំពេញ​៖ តាម​ការគ្រោងទុក កញ្ញាឯក​ចក្រ​វា​ឡ​កម្ពុជា​២០២០ បាន បង្ហាញ​បេក្ខភាព ២០​នាក់​ដែល​នឹងត្រូវ​ចូលរួម​ដណ្តើម​មកុដ​នា​ខាងមុខនេះ​ខណៈ​កម្មវិធី​ប្រកួត​សម្រស់​នេះ​នឹង​ធ្វើឡើង​ទ្រង់ទ្រាយ​ធំ​។

​សម័យ​កូ​វីដ​ពិតជា​មានរឿង​ថ្មី​ដោយសារ​ថ្មីៗ​កន្លងទៅនេះ​កម្ពុជា​ក៏បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​សម្រស់​ថ្នាក់ជាតិ​និង​អន្តរជាតិ​ជា​បន្តបន្ទាប់​។

​កម្មវិធី​កញ្ញាឯក​ចក្រ​វា​ឡ​កម្ពុជា​២០២០ ឬ Miss Universe Cambodia 2020 នេះ​ក៏បាន​និង កំពុង​ធ្វើ​ឲ្យ​មាន​ភាព​ទាក់ទាញ​និង​ការចាប់អារម្មណ៍​ខ្លាំង បន្ទាប់ពី​ការប្រកាស​ពី​បេក្ខភាព ចុងក្រោយ​ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០​នេះ​នៅ​ផ្សារ​ទំនើប The Bridge Lifestyle Mall​។

​ការបង្ហាញ​បេ​ក្ខ​នារី​ចុងក្រោយ​នេះ​គឺ​បន្ទាប់ពី​ការធ្វើ​តេស្ត​សមត្ថភាព​មួយចំនួន​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ ដោយមាន​បេ​ក្ខ​នារី​ជាច្រើន​ចូលរួម​រួម បូករួម​ទាំង​បេ​ក្ខ​នារី​ដែល​ធ្លាប់​ឆ្លងកាត់​ការ ប្រកួត​កញ្ញាឯក Miss Grand Cambodia 2020 ផង​។ បេ​ក្ខ​នារី​ចុងក្រោយ​ត្រូវបាន​បង្ហាញមុខ ដោយ​គ្រង​ឈុត​សម្លៀកបំពាក់​ពណ៌​លឿង​ដ៏​ស្រស់ស្អាត អមដោយ​ការឆ្លើយ​សំណួរ​ទាំង ភាសាជាតិ និង ភាសា​អង់គ្លេស​។

​បេក្ខភាព​ទាំង​២០​រូប​មានឈ្មោះ​១. សុង សៀវ​ម៉ី​, ២. នេ​ត រក្សា​, ៣. វង្ស សោភា​, ៤. ហ៊ាង ស៊ុន​ជិ​, ៥, លន់ គឹម​ហេង​, ៦. លឹម សាំង​លី​, ៧​សាំង នី​ដា​, ៨. ឈុន រក្សា​, ៩. ឌី សុ​រៈ​ក្ខិ​តា​, ១០. ម៉ាច ដាវី​, ១១. ជា លីន​ណា​, ១២. រឿន ស្រី​ស៊ី​. ១៣. ច សួស្តី​, ១៤. សួន ពិសី​. ១៥. ស្រី នី​, ១៦. ប្រាសាទ ដា​វិ​, ១៧. លាភ សីហា​, ១៨. រ៉េត សារី​តា​, ១៩. ចាន់ ម៉ាលី​ស​, ២០. ពៅ សុគន្ធា​រ៉ា​។​
​ ​
​កម្មវិធី​ប្រកួត​ផ្លូវការ​នឹងត្រូវ​ធ្វើឡើង​នៅ​ចុងខែ​វិច្ឆិកា​ខាងមុខ​ដោយមាន​ទាំង​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន និង​គណនី​បណ្តាញ​សង្គម​មួយចំនួន​។ ដំណឹង​ដែល​ទទួលបាន​ពី​ក្រុម អ្នក​ច្នៃ​ម៉ូត​លើកឡើងថា​កម្មវិធី​នេះ​ក៏​នឹងមាន​ការបង្ហាញ​ឈុត​តំណាង​ជាតិ​ស្ម័គ្រចិត្ត​ជាច្រើន​ទាំង​២០​ឈុត អមដោយ​ការឧបត្ថម្ភ​នូវ​ឈុត​រាត្រីសមោសរ​ប្រណីត (Evening Gown) ពី​ហាង​កាត់ ដេរ​សម្លៀកបំពាក់​ល្បីឈ្មោះ Zuperior នោះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...