Home កម្សាន្ត អ៊ីង អ៊ីង ថត​...

អ៊ីង អ៊ីង ថត​ប៉ុន្មាន​ប៉ុស្តិ៍​នេះ​កំពុង​ទាក់ទាញ​ការគាំទ្រ​

ដោយៈ បូ​រិ​ន​/​ភ្នំពេញ​៖ តារា​សម្តែង​និង​បង្ហាញ​ម៉ូត​កញ្ញា អ៊ីង អ៊ីង គ្រាន់តែ​ថតរូប​លេង​ដោយ ទិដ្ឋភាព​ស្រស់ស្អាត​ដូច​នៅ​ស្រុក​គេ​មួយកន្លែង​កាលពី​ប៉ុន្មាន​ថ្ងៃនោះ ស្រាប់តែ​ទទួលបាន ការសរសើរ​និង​ចាប់អារម្មណ៍​ពី​មហាជន​ចំពោះ​រូប​សម្រស់​របស់​នាង​។​

​ដោយ​ថតរូប​ដូច​ដំណើរ​កម្សាន្ត​នៅក្រៅ​ប្រទេស​របស់​កញ្ញា អ៊ីង អ៊ីង កាលពី​ថ្ងៃទី​២៤ ខែតុលា កន្លងមក បានធ្វើឱ្យ​អ្នកគាំទ្រ​នៅលើ​បណ្តាញ​គ្នា​ពេញចិត្ត​និង​ចែកចាយ​បន្ត​អមដោយ​ការ សរសើរ​លើ​រូបនាង​ថា ពិតជា​ស្អាត និង​សិច​ស៊ី​គួរ​ស្រលាញ់​ពេញចិត្ត​តែម្តង​។ ហើយ​អ្វីដែល ចាប់អារម្មណ៍​ពី​អ្នកគាំទ្រ​របស់​នាង និង បណ្តាញសារព័ត៌មាន​ជាច្រើន​យកទៅ​ចុះ​នោះ គឺ​នៅពេល អ៊ីង អ៊ីង លេង​ពាក់អាវ​បញ្ចេញ​សាច់​ខ្នង ក្នុង​ឈុត​ពណ៌​ក្រហម​ចាស់​យ៉ាង​សិច​ស៊ី​។

រូបថត​ទាំង​ប៉ុន្មាន​សន្លឹក​ត្រូវបាន​ថត​នៅក្នុង​សភាព កាចរាង​ស្លី​ម​បង្អួត​ភាព​សិច​ស៊ី​របស់​នាង​នោះ បាន​ថត​នៅក្នុង​អាគារ​ម៉ូត​បា​រាំំ​ង​ក្នុង​ទីក្រុង​កោះ​ពេ​ជ្យ ដែល​ធ្វើ​មហាជន​ខ្លះ​ស្មានតែ​ថត​នៅ ក្រៅប្រទេស​ឬ​ថត​នៅ​បារាំង​។

​សូម​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០ កញ្ញា អ៊ីង អ៊ីង ដែល​ល្បី​តារា​ស្រី​មាន មុខ​ស្អាត​នោះ ស្រាប់​បង្ហោះ​វិ​ឌី​អូ​ក្នុង Story Facebook បង្ហាញ​អារម្មណ៍​សប្បាយចិត្ត​យ៉ាង​រំភើប ដោយ​កំពុង​ស្ថិតក្នុង​ឈុត​ប៊ី​គី​នី​ពណ៌​ទឹកក្រូច បញ្ចេញ​ភាព​សិច​ស៊ី​ឡើង​កប់ៗ​ខ្លាំង​តែម្តង​។ ការបង្ហាញ​លើក​នេះ​របស់​នាង ធ្វើឱ្យ​អ្នកគាំទ្រ​នាង​និង​មហាជន​មើល​រាង​ស្លី​ម និង សិច​ស៊ី របស់​នាង ដែល​មិន​សរសើរ​មិន​ដាច់​ឡើយ​។​

​តារា​ស្រី​រូបនេះ​ក៏​កំពុងតែ​ល្បី​នឹង​ព័ត៌មាន​ថា​បែកបាក់​ស្នេហា​ជាមួយ​តារាចម្រៀង​លោក ម៉ា ច័ន្ទ​បញ្ញា ។

​កញ្ញា អ៊ីង​អ៊ីង និង លោក ម៉ា ច័ន្ទ​បញ្ញា ធ្លាប់ជា​គូ​សេ្ន​ហ៍នឹង​គ្នា​ដោយ ពួកគេ​ស្រលាញ់គ្នា​អស់ រាប់​ឆ្នាំ​មកហើយ ខណៈ​ប្រជាប្រិយភាព​របស់​តារា​ទាំងពីរ​ក៏មាន​ការគាំទ្រ​ទទួលស្គាល់​ពី​មហាជន យ៉ាងច្រើន ប៉ុន្តែ​ចុងក្រោយ​ពួកគេ​ទាំង​សម្រេច​ចែកផ្លូវ​រៀងខ្លួន​ទាំំ​ង​ស្នេហា​និង​ការងារ​សិល្បៈ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular