Home ព័ត៌មានជាតិ សន្តិសុខ រថយន្តបុក ជាម...

រថយន្តបុក ជាមួយ​រថយន្ត បណ្តាល​​ឱ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​ស្រាល ១០ នាក់​


ដោយៈ សៅ វ៉ាន់ឌី / ព្រះ​វិហារៈ ស្ត្រី​ម្នាក់ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​អ្នករួមដំណើរ​ជាមួយ ១០ នាក់​ទៀត បាន​រងរបួស​ធ្ងន់ ស្រាល ក្នុងនោះ ក៏មាន ព្រះ​សង្ឃ ១ អង្គ ផងដែរ ដោយសារ​រថយន្ត ពីរ​គ្រឿង បាន​បុក​ទង្គិច​គ្នា ក្នុងទិសដៅ​បញ្ច្រាស​​គ្នា ត្រង់ចំណុច​បង្គោល គីឡូម៉ែត្រ​លេខ ១៨ ស្ថិតនៅ​ក្នុងភូមិ​តេ​ជោ ស្ទឹង​ខៀវ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ កាលពី​យប់ ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០ ។​

​ប្រភពព័ត៌មាន ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ជាំ​ក្សាន្ត បានឱ្យដឹងថាៈ ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​រថយន្ត​ម៉ាក lexus RX ៣៣០ ពណ៌ ស្ករ ពាក់​ស្លាក​លេខ ព្រះវិហារ 2A ២២.២៦ បើកបរ ក្នុងស្ថានភាព​ស្រវឹង ដោយ​ឈ្មោះ ឆេង វី ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ លក់​ស៊ុប ហាង ១៦៨ ភូមិ​ស្រអែម ឃុំ ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។ ចំណែក រថយន្ត​រងគ្រោះ ម៉ាក Mitsubishi triton ពណ៌ ស ជា​​រថយន្ត​របស់ វត្ត​ជ័យ​រុក្ខា​រាម ( ហៅ​វត្ត ថ្លា​ត​) ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ ក្នុង​ទិសដៅ ពី​ខាងកើត ទៅខាង​លិច បើកបរ​ដោយ​ឈ្មោះ ប្រាក់ ឆាន់ ភេទ​ប្រុស អាយុ ៦៨ ឆ្នាំ ទីលំនៅ ភូមិ​ថ្នល់កែង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

​ប្រភព​ដដែល បានបញ្ជាក់​ថាៈ គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្ដាលឱ្យ​ស្ត្រី​មា្ន​ក់ ឈ្មោះ ធី រស់នៅ​ភូមិ​កោះ​ថ្មី ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ បាន​ស្លាប់ នៅនឹង​កន្លែង​កើតហេតុ និង​អ្នករួមដំណើរ​ជាមួយ ១០ នាក់​ទៀត បាន​រងរបួស​ធ្ងន់ ស្រាល ក្នុងនោះ ក៏មាន ព្រះសង្ឃ ១ អង្គ ផងដែរ ។​

​ប្រភព​ដដែល បានបញ្ជាក់​ទៀតថាៈ ក្រោយពី​ទទួលបាន នូវ​ព័ត៌មាន អំពី​គ្រោះថ្នាក់​ចរាចរណ៍​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ច័ន្ទ សុខុន នាយសេនាធិការ កងពលតូច​អន្ត​រាគមន៍ លេខ​៨ បាន​ដឹកនាំ​កម្លាំង ចំនួន ៥០ នាក់ រថយន្ត​ចំនួន ១០ គ្រឿង ចេញពី​អង្គភាព ទៅ​ចូលរួម​ជួយសង្គ្រោះ ជាមួយ​កម្លាំង​សមត្ថកិច្ច នគរបាល ដោយ​ដឹកបញ្ជូន​អ្នករងរបួស​ធ្ងន់ និង​ស្រាល ទៅកាន់​មន្ទីរពេទ្យ បាន​ទាន់ពេលវេលា ។​

​ដោយឡែក អ្នកស្លាប់ បាន​បញ្ជូន​ឱ្យទៅ​ឈ្មោះ ដុំ ឈុន​នី ក្រុមប្រឹក្សា​ស្រុក​អន្លង់វែង និង​​មន្ត្រីនគរបាល ស្រុក​អន្លង់វែង ដើម្បី​ដឹកបញ្ជូន​បន្ត ទៅឱ្យ​ក្រុមគ្រួសារ សព​ធ្វើបុណ្យ ទៅតាម​ប្រពៃណី​។ ចំពោះ ជនបង្ក រួម​នឹង​វត្ថុតាង​រថយន្ត សមត្ថកិច្ច​នគរបាល​ជំនាញ បាន​នាំយកទៅ​រក្សាទុក រង់ចាំ​ការដោះស្រាយ​គ្នា ទៅតាម ផ្លូវច្បាប់ ៕​/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...