កម្ពុជា តំរូវការ​លំនៅឋាន នៅតែមាន​សន្ទុះ ទោះបីជា​សំណង់​ខុន​ដូ កើនឡើង​យ៉ាងណាក្តី​


ដោយៈ និមល / ភ្នំពេញៈ ស្រប​ពេលដែល​កម្ពុជា បច្ចុប្បន្ន កំណើន​ប្រជាពលរដ្ឋ បាន​ផ្លាស់ប្តូរ​ពី​ការរស់នៅ ជា​លក្ខណៈ​ខុន​ដូ និង​អា​ផាត មិន​ច្រើនក្តី ប៉ុន្តែ​តម្រូវការ​លំនៅ​ឋាន លក្ខណៈ​ជា​ផ្ទះ​ជាប់​ដី ពិសេស​ក្នុង​បុរី​ជាដើម នៅតែ​ពេញនិយម និង​មានការ​ផ្គត់ផ្គង់ កាន់តែច្រើន នៅតាម​តំបន់​ជាយៗ​ក្រុង ។​

​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា កាល​ពី​សប្តាហ៍ កន្លងទៅនេះ បាន​ប្រាប់​ឱ្យដឹងថាៈ ការអភិវឌ្ឍ​លំនៅឋាន នៅតែមាន​កំណើន ដើម្បី​ឆ្លើយតប​នឹង​សេចក្តីត្រូវការ របស់​ប្រជាពលរដ្ឋ កើនឡើង ដោយសារតែ​ពួកគាត់ ចង់​ផ្លាស់ប្តូរ​ពី​ការរស់នៅ ជុំគ្នា​ច្រើន​នាក់ ដែលមាន​ចំនួន​ចន្លោះ​ពី ៧ ទៅ ៨ នាក់ មកជា​គ្រួសារ​តូច​ជំនួស​វិញ បន្ទាប់ពី​រៀប​អាពាហ៍ពិពាហ៍​។​

​លោក​បាន​បន្តថាៈ និយាយ​ជារួម តម្លៃ​ផ្ទះ ចាប់ពី​សូន្យ​ដល់ ១៣ ម៉ឺន​ដុល្លារ គឺមាន​តម្រូវការ​ច្រើន ពិសេស​តម្លៃ​ខ្ទង់ ៦ ទៅ ៧ ម៉ឺន​ដុល្លារ គឺមាន​ច្រើន​មែនទែន ដែល​នេះ​បង្ហាញឱ្យឃើញថា កម្រិតជីវភាព និង​លទ្ធភាព​របស់ ប្រជាជន​ខ្មែរ ឱ្យតែ​គុណភាព អាច​ទទួលយកបាន របៀបរបប​ការទូទាត់ និង​ការសហការ ចេញពី​ធនាគារ ទាំងនេះ គឺជា​អ្វីដែល​កំពុង​រីកចម្រើន និង​ត្រូវការ​បច្ចុប្បន្ន​។​

​លោក​ប្រធាន​សមាគម បានលើកឡើង​បន្តថាៈ ដោយសារ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (​ផ​.​ស​.​ស​.) របស់​កម្ពុជា មាន​កំណើន រយៈពេល ៧ ឆ្នាំ​ចុងក្រោយ ក្នុង​រង្វង់ ៧ ភាគរយ ដូច្នេះ​ប្រជាជន​កម្ពុជា មាន​កម្រិតជីវភាព​បង្កើន មួយកម្រិត​ថែមទៀត តម្រូវ​ការ និង​ភាព​ស៊ីវីល័យ របស់​ប្រជាជន បានចាប់ផ្តើម មាន​តម្រូវការ ជាពិសេស កាល​ពីមុន​តម្រូវការ​តែ​ទី​ជំរក​ប៉ុណ្ណោះ ប៉ុន្តែ​មកទល់ពេលនេះ ពួកគាត់​ត្រូវការ​បន្ថែម រហូត​ដល់​ផ្ទះ​ទី​២ គឺ​ប្រភេទ​ផ្ទះ​លំហែកាយ ដើម្បី​សម្រាក នា​ចុង​សប្តាហ៍ ឬ​ថ្ងៃ​ឈប់សម្រាក បុណ្យជាតិ​នានា​។​

​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានឱ្យដឹងថាៈ នៅ​ឆ្នាំ​២០៣០ ខាង​មុខ ប្រជាជន នៅ​ទីក្រុង នឹង​កើនឡើង​ជាង ៨ លាន​នាក់ ស្មើនឹង​ប្រមាណ ៤៤ ភាគ​រយ ខណៈ​លំនៅដ្ឋាន កើនឡើង​ជាង ៨០ ម៉ឺន​កន្លែង​។ ក្នុងនោះ បង្ហាញឱ្យឃើញថា រយៈពេល ១៥ ឆ្នាំ (២០១៥-២០៣០) តម្រូវការ​លំនៅឋាន សម្រាប់​តំបន់​រាជធានី ក្រុង និង​ទីប្រជុំជន មាន​ប្រមាណ ៨០ ម៉ឺន​លំនៅឋាន ដែល​គិត​ជា​មធ្យម មាន​តម្រូវ​ការ​ប្រមាណ ៥ ម៉ឺន លំនៅឋាន ក្នុង​មួយឆ្នាំ​៕​/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...