ក្របួច​ជើង​ខ្លាំង​ខាង​កាប់​ចាក់​ពេល​វង់រាំ​ធុងបាស់​បាន​៨​នាក់​នៅ​ស្រុក​ថ្មពួក​

1398
ចែករម្លែក
  • 25
    Shares

ដោយ : ប​.​ជ័យ /បន្ទាយមានជ័យ : ជម្លោះ​ក្នុង​វង់រាំ​ធុងបាស់​មួយ​នាឱកាស​បង្ហើយ​បុណ្យចូលឆ្នាំថ្មី ក្មេង​ទំនើង​​២​ក្រុម​បាន​វាយ​គ្នា​ទៅវិញទៅមក ។​ទីបំផុត​ត្រូវ​​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​៧០៨ បុ​ស្តិ៍​ព្រំដែន​ប្រាសាទ​ត្បែង​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក​បង្ក្រាបបាន​ចំនួន​៨​នាក់​។​

ក្មេងស្ទាវ៨នាក់ដែលប៉ូលិសក្របួចបាន(រូបប.ជ័យ)

លោក​វរ​សេនីយ៍ ឡុង សំណាង មេ​បញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក វរ​សេនា​តូច​លេខ​៧០៨ -​ស្រុក​ថ្មពួក​ឲ្យ​ដឹង​ថ្ងៃទី​១៧​ខែមេសា​ថា​: នៅ​ម៉ោង​ថ្ងៃទី​១៦​ខែមេសា​កម្លាំង​បានប្រគល់​នូវ​ជនសង្ស័យ​ក្មេង​ទំនើង​ទាំងនោះ​ឲ្យ​នគរបាល​ស្រុក​ថ្មពួក​ដើម្បី​ប្រគល់​បន្តទៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខត្ត​ចាត់​ការកសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត ។​

ប្រភព​បន្តថា​ក្មេង​ទំនើង​បាន​បង្ក​ហិង្សា​ដោយ​ចេតនា​វាយ​កាប់​ចាក់​គ្នា​យ៉ាង​អនាធិបតេយ្យ​នា​រាត្រី​ក្នុងអំឡុង​ចូលឆ្នាំ​ខ្មែរ​នៅ​ផ្លូវ​ចូល​វត្ត​ប្រាសាទ​ត្បែង​។​ក្នុងនោះ​ក្រុម​ក្មេង​ទំនើង​មកពី​ភូមិ​ស្វាយជ្រុំ​ឃុំ​គំរូ មាន​គ្នា​៦​នាក់​រួមមាន​:១- និ​ត ធា​រិ​ទ្ធ​ហៅ​ញិ​ក អាយុ​២២​ឆ្នាំ ។​២-​ឈ្មោះ ធួន សុ​ធីប អាយុ​២០​ឆ្នាំ​។​៣-​ឈ្មោះ​ជួ ច័ន្ទ​ន​រឹទ្ធិ ភេទ​ប្រុល អាយុ​១៩​ឆ្នាំ ។​៤-​ឈ្មោះ​ស៊ុយ សុ​ជឿន អាយុ​២០​ឆ្នាំ​។​៥-​ឈ្មោះ សាមុត ផាត់​ដា អាយុ​២១​ឆ្នាំ​និង​៦-​ឈ្មោះ វី ពង់ អាយុ ១៨​ឆ្នាំ ។​

ក្រុម​មុខសញ្ញា​ក្មេង​ទំនើង​ទាំងនេះ​បានមក​វាយតប់ ប្រើ​អំពើហិង្សា​ជាមួយនឹង​ឈ្មោះ ផាន់ តូ អាយុ​២១​ឆ្នាំ​និង​ម្នាក់ទៀត​ដែល លំនៅ​ភូមិ​ប្រាសាទ​ត្បែង​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក​។ ចំពោះ​មូលហេតុ​នៃ​ហិង្សា​នេះ​គឺ​មកពី​ទំនាស់​គ្នា​បន្តិចបន្តួច​ក្នុងពេល​រាំ​ភ្លេង​ធុងបាស​ឧកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំ​ចនេះ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធិ ឡោះ ស្នងការរង ទទួល​ព្រហ្ម​ទ័​ណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ​ឲ្យ​ដឹងថា ករណីនេះ មាន​អំពើ​ហឹ​ង្សា​រ​ចេតនា ហើយ​បង្ក​ខូចខាត​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​និង​នាំ​ឲ្យ​ខូច​បរិយាកាស​សប្បាយរីករាយ​របស់​ពលរដ្ឋ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​មែន តែ​មិនទាន់មាន​របួសស្នាម​អ្វី​ធំដុំ​ដែរ​។​
នគរបាល​បាន​បញ្ជូន​សំណុំ​រឿងនេះ​ទៅជូន​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​ដើម្បី​ពិនិត្យ​និង​ចាត់ការ​៕មន​

ទីតាំងផ្សាយពាណិជ្ជកម្ម