ដោយរិទ្ធិសែន/ខេត្តពោធិ៍សាត់៖ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដពោធិ៍សាត់ សហការជាមួយអាជ្ញាធរស្រុកក្រគរដឹកនាំដោយលោកខាត់ពុយអភិបាលរងស្រុកក្រគរ។លោកភុនសុវណ្ណានាយផ្នែកក្រគរដោយមានការចូលរួមនាយសង្កាត់កំពង់លួងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាបយោធាខេត្ត។

មន្ដ្រីបរិស្ថានកំពង់លួងកម្លាំងB05ទទួលទិសកំពង់លួងកម្លាំងសរុប១៨នាក់មធ្យោបាយកាណូតចំនួន៥គ្រឿងបានចុះបង្ក្រាបបទល្មើសជលផលនៅថ្ងៃទី២៦តុលា២០២០។ក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេះដោយចាប់ពីឃុំកំពង់លួងរហូតដល់ភូមិអូរអាកល់ឃុំអូរសណ្ដាន់ស្រុកក្រគរនៃខេត្តពោធិ៍សាត់ដែលជាលទ្ធផលសមត្ថកិច្ចបង្ក្រាប។

រុះរើបំផ្លាញចោលនៅរបាំងសាច់អួន៣ខ្សែប្រវែង៤៥០ម៉ែត្រក្បាលបរចំនួន៣គ្រឿងរួមនិងរបាំងស្បៃមុង៧ខ្សែប្រវែង៩៥០ម៉ែត្រលូកងស្បៃមុងចំនួន១៤មាត់បង្គោលចំនួន៦៥០ដើមនិងចាក់លែងត្រីចំរុះចូលទៅទន្លេវិញ៕S/


