អ្នកនិពន្ធ ៦រួប ​រួមគ្នារៀបរៀង​និងនិពន្ធសៀវភៅ កម្រងរឿងខ្លី” ឧកញ៉ាវេជ្ជបណ្ឌិត គួចម៉េងលី និមិត្តរូបខ្ញុំ”

ដោយៈ ដេប៉ូ/ ភ្នំពេញៈ ស្នាដៃរួមគ្នា រវាងយុវជន អ្នកនិពន្ធវ័យក្មេងមួយក្រុម​ ដែល​បានរៀបរៀង ចងក្រង និងនិពន្ធកម្រងរឿងខ្លី ដែលមានចំណងជើងថា “ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និមិត្តរូបខ្ញុំ” ទីបំផុត បានប្រកាសដាក់ លក់ជាផ្លូវការ ដែលធ្វើ ឱ្យអ្នកនិយមចូលចិត្តអាន បានស្គាល់នូវឧកញ៉ាមួយរូប ដែលល្បីឈ្មោះ​លើវិស័យអប់រំ ក៏ដូចជា សកម្មភាពសប្បុរសធម៌របស់គាត់។

អ្នកនិពន្ធ ៦រួប ​រួមគ្នារៀបរៀង​និងនិពន្ធសៀវភៅ កម្រងរឿងខ្លី” ឧកញ៉ាវេជ្ជបណ្ឌិត គួចម៉េងលី និមិត្តរូបខ្ញុំ”

ស្នាដៃពិសេសនេះ កើតចេញពីយុវជន អ្នកនិពន្ធទាំងនេះ និយមចូលចិត្តលើ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដោយសារតែសកម្មភាព សប្បុរសធម៌ ក្នុងការជួយឈឺឆ្អាល យកចិត្តទុកដាក់ មើលខុសត្រូវ មនុស្សជុំវិញខ្លួនរបស់គាត់។

សាច់រឿង ដែលភាគច្រើន កើតឡើងដោយបញ្ចូល ព្រឹត្តិការណ៍ នៃសាច់រឿងពិតរបស់ តួអង្គរឿង ទើបបោះពុម្ពផ្សាយ ថ្មីសន្លាងមួយនេះ ត្រូវបានដាក់សម្ពោធ ជាផ្លូវការ នៅថ្ងៃទី​២៦ ខែតុលា ឆ្នាំ២០២០ នាសាលារៀនអន្តរទ្វីប អាមេរិកកាំង សាខាម៉ៅសេ​ទុង ក្នុងរាជធានីភ្នំពេញ។

អ្នកនិពន្ធ ៦រួប ​រួមគ្នារៀបរៀង​និងនិពន្ធសៀវភៅ កម្រងរឿងខ្លី” ឧកញ៉ាវេជ្ជបណ្ឌិត គួចម៉េងលី និមិត្តរូបខ្ញុំ”

គួរបញ្ជាក់ថា អ្នកនិពន្ធយុវជន ដែលរួមគ្នារៀបរៀង និងនិពន្ធសៀវភៅនេះឡើង រួមមាន លោក អឿ ស៊ីណា, លោក តន វិបុល, លោក សែម ឬទ្ធី, លោក ហង្ស​ពណ្ណរាយ, លោក យ៉េង ឈាងលី និងកញ្ញា អុន គន្ធា។

ក្នុងចំណោមអ្នកនិពន្ធវ័យក្មេងទាំងនេះ ម្នាក់ៗ បានបញ្ជាក់ប្រាប់ថា ពួកគាត់ បាន​ឃើញពីសកម្មភាព ទិដ្ឋភាព និងបានជួបដោយផ្ទាល់ ជាពិសេសបទពិសោធន៍ជីវិត ដែលបានឆ្លងកាត់ នៅក្នុងសាច់រឿងជាក់ស្តែង ដែលបានជួបសន្ទនា ជាមួយនឹងលោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាតួអង្គសាច់រឿង ដោយផ្ទាល់។

អ្នកនិពន្ធ ៦រួប ​រួមគ្នារៀបរៀង​និងនិពន្ធសៀវភៅ កម្រងរឿងខ្លី” ឧកញ៉ាវេជ្ជបណ្ឌិត គួចម៉េងលី និមិត្តរូបខ្ញុំ”

សូមបញ្ជាក់ថា សៀវភៅរឿងខ្លី ដែលមានចំណងជើងថា “ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និមិត្តរូបខ្ញុំ” សរសេរជាភាសាខ្មែរ មានកម្រាស​ ៤១៨ ទំព័រ ទំហំ១៥x២៣ សង់ទីម៉ែត្រ ប្រភេទក្របទន់  បោះពុម្ពផ្សាយ ចំនួន៣ពាន់ច្បាប់ ដោយគ្រឹះស្ថានបោះ​ពុម្ព នៃវិទ្យាល័យម៉េងលីជេ-គួច និងក្រុមការងារគេហទំព័រ ឌឹអ៊ីនធ័រខនស្ទ័រ ដែលស្ថិត នៅក្រោមក្រុមហ៊ុនលីជេ-គួចអេខ្យូខេសិន។

លោក អឿ ​ស៊ីណា អ្នកនិពន្ធមួយរូប ដែលបានចូលរួមចងក្រង និងនិពន្ធសៀវភៅ ”ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី និមិត្តរូបខ្ញុំ” បានឱ្យដឹងថា ខ្លឹមសារក្នុងសៀវភៅនេះ អ្នកនិពន្ធ បានលើកយកសកម្មភាព សប្បុរសធម៌របស់ លោកឧញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ក្នុងការជួយឈឺឆ្អាល យកចិត្តទុកដាក់ មើលខុសត្រូវមនុស្សជុំវិញខ្លួន ក៏ដូចជា ប្រជាពលរដ្ឋខ្មែរទូទៅ លើកមកតែងនិពន្ធ ជារឿងខ្លីៗ បែបអប់រំ និងបណ្តុះគំនិតឱ្យចេះ ជួយគ្នា ក្នុងសង្គមខ្មែរ។ ជាងនេះទៅទៀត សៀវភៅនេះ ក៏បានលើកយកបទពិសោធន៍ ក្នុងការធ្វើអាជីវកម្មរបស់ លោកឧកញ៉ា វេជ្ជបណ្ឌិត មកនិពន្ធជារឿងខ្លីៗ ងាយយល់ ងាយអាន ស្តីពីការបោះជំហាន ឈានជើង វិនិយោគទុន ក្នុងវិថីរកស៊ីជួញដូរ។

ព្រមជាមួយគ្នានេះ លោក តន វិបុល អ្នកនិពន្ធមូយរូបទៀត បានឱ្យដឹងដែរថា សៀវភៅនេះ ក៏បានបណ្តុះផ្នត់គំនិត មនុស្សឱ្យចេះតស៊ូ ព្យាយាម អត់ធ្មត់ ម្ចាស់ការ និងហ៊ានសម្រេចចិត្ត ច្បាស់លាស់ ក្នុងការធ្វើអ្វីមួយ ដែលបានបង្កប់នូវក្នុងខ្លឹមសារ របស់រឿងនីមួយៗ ផងដែរ។ លើសពីនេះ វាក៏ជាសក្ខីភាពដ៏ល្អមួយ ក្នុងការបង្ហាញ ឬប្រកាសប្រាប់ពិភពលោកថា លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី គឺជាបុគ្គលឆ្នើម លើកិច្ចការអប់រំ កិច្ចការមនុស្សធម៌ មានដូចជា គ្លីនិកចល័តធនាគារ អាហារ ការស្ថាបនាស្ពាន សង់អណ្តូង សង់សាលារៀន នៅតំបន់ដាច់ស្រយាល បណ្ណាល័យ ចល័ត កង់មួយជីវិតមួយ ការថែទាំបរិស្ថាន និងការធ្វើធុរកិច្ចជាដើម។

អ្នកនិពន្ធ ៦រួប ​រួមគ្នារៀបរៀង​និងនិពន្ធសៀវភៅ កម្រងរឿងខ្លី” ឧកញ៉ាវេជ្ជបណ្ឌិត គួចម៉េងលី និមិត្តរូបខ្ញុំ”

គួរបញ្ជាក់ថា សៀវភៅកម្រៀងរឿងខ្លី ”ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និមិត្តរូបខ្ញុំ” នេះ ត្រូវបានបោះពុម្ព ចំនួន៣ពាន់ក្បាល ហើយតម្លៃលក់មួយក្បាល ក្នុងប្រទេស ៨ ដុល្លារ និងតម្លៃលក់ទៅក្រៅប្រទេស ១៨ ដុល្លារអាមេរិក៕dp /V

អ្នកនិពន្ធ ៦រួប ​រួមគ្នារៀបរៀង​និងនិពន្ធសៀវភៅ កម្រងរឿងខ្លី” ឧកញ៉ាវេជ្ជបណ្ឌិត គួចម៉េងលី និមិត្តរូបខ្ញុំ”
អ្នកនិពន្ធ ៦រួប ​រួមគ្នារៀបរៀង​និងនិពន្ធសៀវភៅ កម្រងរឿងខ្លី” ឧកញ៉ាវេជ្ជបណ្ឌិត គួចម៉េងលី និមិត្តរូបខ្ញុំ”
អ្នកនិពន្ធ ៦រួប ​រួមគ្នារៀបរៀង​និងនិពន្ធសៀវភៅ កម្រងរឿងខ្លី” ឧកញ៉ាវេជ្ជបណ្ឌិត គួចម៉េងលី និមិត្តរូបខ្ញុំ”

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...