Home ព័ត៌មានជាតិ នយោបាយ ព្រឹទ្ធសភា បា...

ព្រឹទ្ធសភា បានអនុម័ត​យល់ព្រម​ទាំងស្រុង លើ​សេចក្តីព្រាងច្បាប់ ពាណិជ្ជកម្ម សេរី​អាស៊ាន​-​ហុងកុង

ដោយៈ ពៅ​និមល / ភ្នំពេញៈ បន្ទាប់ពី​ទទួលបាន ការអនុម័ត​ពី​រដ្ឋសភា នាពេល​កន្លងទៅ នៅពេលនេះ សម័យប្រជុំ​ពេញអង្គ ព្រឹទ្ធសភា លើក​ទី​៦ នីតិកាល​ទី​៤ ក៏បាន​អនុម័ត​យល់ព្រម​ទាំងស្រុង លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរី​អាស៊ាន​-​ហុងកុង ក្រោយពី​បាន​ពិនិត្យ យ៉ាង​ល្អិតល្អន់ រួចរាល់​មក​។​

​ប្រភពពី​ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថាៈ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន សម្រាប់​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ បាន​ដឹកនាំ​គណៈប្រតិភូ ការពារ​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរី​អាស៊ាន​-​ហុងកុង (AHKFTA) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុងសម័យ​ប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា ដែល​ដឹកនាំ​ដោយ​លោក ស៊ឹម កា ប្រធានស្តីទី​ព្រឹទ្ធសភា​។​

​បន្ទាប់ពី​លោក គង់ សារាជ សមាជិក គណៈកម្មាធិការ អចិន្ត្រៃយ៍​នៃ​ព្រឹទ្ធសភា បាន​ជម្រាបជូន​អង្គប្រជុំ ពី​គណៈកម្មការ​ទី​៩ ដោយមាន​កិច្ចសហការ ជាមួយ​អន្តរ​គណៈ កម្មការ​ព្រឹទ្ធសភា បាន​ពិនិត្យ​ពិភាក្សា លើ​ទម្រង់​ច្បាប់ ខ្លឹមសារ សេចក្តីព្រាងច្បាប់ រួមទាំង​ការឆ្លើយបំភ្លឺ ពី​តំណាង​រដ្ឋាភិបាល ដឹកនាំ​ដោយ​លោក រដ្ឋមន្ត្រី រួចរាល់​មក ដោយ​សេចក្តីព្រាងច្បាប់​នេះ រៀបចំឡើង ស្របតាម​ទម្រង់ និង​ច្បាប់​។​

​ជា​កិច្ច​បន្ទាប់ លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ក៏បាន​ជម្រាប​បន្ថែម អំពី​ខ្លឹម​សារសំខាន់ៗ នៃ​កិច្ចព្រមព្រៀង​ព្រម ទាំង​អត្ថប្រយោជន៍ ដែល​កម្ពុជា នឹង​ទទួលបាន នៅពេល​កិច្ចព្រម​ព្រៀង​នេះ ចូល​ជា​ធរមាន​។ ទន្ទឹមនេះ ក្នុងនាម​តំណាង​រដ្ឋាភិបាល លោក​បាន​ថ្លែង​អំណរ​​គុណ យ៉ាង​ជ្រាលជ្រៅ ដល់​អង្គប្រជុំ ដែល​បានអនុម័ត​យល់ព្រម នឹង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ច្បាប់​នេះ នឹង​ផ្តល់នូវ​ប្រយោជន៍ ជា​សារ​វ័​ន្ត​ដល់​សង្គមជាតិ​ទាំងមូល និង​ជំរុញ​កំណើនសេដ្ឋកិច្ច នៃ​ប្រទេស ឱ្យ​កាន់តែ​ប្រសើរឡើង​។​

​កិច្ចព្រមព្រៀង​នេះ ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេរី រវាង​អាស៊ាន ជាមួយ​ប្រទេស​ជា​ដៃគូ​ទី​៦ ហើយ បន្ថែម​ពីលើ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរី​អាស៊ាន​-​សាធារណរដ្ឋ​ប្រជាមានិត​ចិន អាស៊ាន​-​ជប៉ុន​, អាស៊ាន​-​ឥណ្ឌា​, អាស៊ាន​-​កូរ៉េ និង​អាស៊ាន​-​អូស្ត្រាលី​-​នូ​វែ​ល​ហ្សេ​ឡង់​៕​/V

ព្រឹទ្ធសភា បានអនុម័ត​យល់ព្រម​ទាំងស្រុង លើ​សេចក្តីព្រាងច្បាប់ ពាណិជ្ជកម្ម សេរី​អាស៊ាន​-​ហុងកុង (រូបថតៈ ក្រសួងពាណិជ្ជកម្ម)
ព្រឹទ្ធសភា បានអនុម័ត​យល់ព្រម​ទាំងស្រុង លើ​សេចក្តីព្រាងច្បាប់ ពាណិជ្ជកម្ម សេរី​អាស៊ាន​-​ហុងកុង (រូបថតៈ ក្រសួងពាណិជ្ជកម្ម)
ព្រឹទ្ធសភា បានអនុម័ត​យល់ព្រម​ទាំងស្រុង លើ​សេចក្តីព្រាងច្បាប់ ពាណិជ្ជកម្ម សេរី​អាស៊ាន​-​ហុងកុង (រូបថតៈ ក្រសួងពាណិជ្ជកម្ម)
(រូបថតៈ ក្រសួងពាណិជ្ជកម្ម)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular