ណេសត្លេ បន្តប្តេជ្ញាលើកកម្ពស់ សុខភាពប្រជាជនកម្ពុជាតាមរយៈព្រឹត្តិការណ៍អប់រំសុខភាព

ដោយៈសុផល/ភ្នំពេញ ៖ កំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្រ បានដើរ តួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅនិងសុខភាពរបស់ប្រជាជនកម្ពុជា។ប្រជាជនដែលមានប្រាក់ចំណូលកម្រិតមធ្យម កំពុងតែមានការកើនឡើង ជាលំដាប់ដែលជាហេតុនាំឱ្យប្រជាជនភាគច្រើនចាប់អារម្មណ៍ទៅនឹងការបរិភោគអា ហារល្អៗនិងទម្លាប់នៃការហាត់ប្រាណដើម្បីធ្វើឱ្យសុខភាពនិងជីវិតរស់នៅរបស់ពួកគាត់កាន់តែប្រសើរនិងប្រកបដោយសុខភាពល្អទោះជាយ៉ាងនេះក្តីមានការសិក្សាជាច្រើន បានបង្ហាញថាកង្វះខាតអាហារូបត្ថម្ភនៅក្នុងចំណោមកុមារ និង ស្ត្រីនៅតែជាក្តីកង្វល់ របស់យើងទាំងអស់គ្នានៅឡើយ។ នេះបណ្តាលមកពីអាហារ ឬភេសជ្ជៈដែលពួកគាត់ ទទួលទានរាល់ថ្ងៃមិនមានផ្ទុកនូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ដែលរាងកាយរបស់ពួក គាត់ត្រូវការជាចាំបាច់។


ការរស់នៅប្រកបដោយសុខភាពល្អ គឺបានមកពីការទទួលទានអាហារដែល មានសារ ធាតុចិញ្ចឹមត្រឹមត្រូវ ការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ការគ្រប់គ្រងភាពតានតឹង និងការទទួលទានដំណេកឱ្យបានគ្រប់គ្រាន់។នៅពេលដែលយើងអនុវត្តបានល្អនូវរាល់​រាល់ ចំណុចទាំងអស់នោះវានឹងជួយយើងក្នុងការបង្កើនថាមពលនិងការផ្តោត​អារម្មណ៍​បានកាន់តែប្រសើរ ដែលអាចធ្វើឱ្យសុខភាពយើងកាន់តែល្អនិងមានភាពរីករាយ​ក្នុង​ជីវិត​ប្រចាំថ្ងៃ។


ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ ណេសត្លេ ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភ និងភេសជ្ជៈ​ឈានមុខគេនៅលើពិភពលោកបានបន្តបង្កើតនូវផលិតផលយ៉ាងច្រើនសម្បូរបែបដែ​ល​ក្នុងនោះរួមមាន៖ទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំនិងម៉ៃឡូជាដើមដែលសម្បូរទៅ​ដោ​យ​អាហារូបត្ថម្ភសំខាន់ៗ សម្រាប់អតិថិជនទាំងអស់ ជាពិសេស កុមារ យុវជន និង​ស្ត្រី ដើម្បីទទួលបាននូវសារធាតុចិញ្ចឹមដ៏ចាំបាច់​សម្រាប់របបអាហាររបស់​ពួកគាត់​។

អស់រយៈពេលជាង១៥០ឆ្នាំមកហើយ ដែលណេសត្លេបានប្តេជ្ញាចិត្តក្នុងការលើក​កម្ពស់​សុខុមាលភាពរបស់ប្រជាជនគ្រប់រូប។ ផលិតផលរបស់ណេសត្លេ ទទួលបាន​ការពេញ​និយម និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា​និងមាន​វត្តមាននៅ​កម្ពុជា​ជាច្រើន​ទ​សវត្សរ៍មកហើយព្រមទាំងមានប្រវត្តិយ៉ាងរឹងមាំក្នុង​ការផ្តល់ជូននូវផលិតផល​ដែល​មា​ន​​គុណភាពល្អនិងសារធាតុចិញ្ចឹមគ្រប់គ្រាន់​ដែលទទួលស្គាល់​ដោយអ្នកជំនាញ​ផ្នែក​អាហារូបត្ថម្ភ សុខភាព និងសុខុមាលភាព។


ដើម្បីពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសុខភាពប្រកបដោយនិរន្តរភាពរបស់ប្រជាជនកម្ពុជានិងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃការរស់នៅប្រកបដោយសុខភាពល្អ ក្រុមហ៊ុន ណេសត្លេបានរៀបចំកម្មវិធី«ណេសត្លេសុខភាពល្អផ្ទះរីករាយ» ដែល​នឹងប្រព្រឹត្តទៅនៅតាមបណ្តារាជធានី-ខេត្តចំនួន១៦ចាប់ពីថ្ងៃទី៤ខែតុលារហូតដល់ថ្ងៃទី១៨ខែធ្នូឆ្នាំ២០២០នេះ។

កម្មវិធីនេះនឹងត្រូវធ្វើឡើងជារៀងរាល់ថ្ងតាមទីផ្សារនានានៅទូទាំងប្រទេសដោយផ្តល់​ជូន​​នូវការអប់រំសុខភាពជាច្រើនរួមមាន៖ការពិនិត្យសន្ទស្សន៍ម៉ាសរាងកាយ(BMI)​ការ​វាស់សម្ពាធឈាម ការធ្វើតេស្តឆ្អឹងដោយឥតគិតថ្លៃ រួមនឹងដំបូន្មានសំខាន់ៗដោ​យ​ផ្អែក​លើលទ្ធផលនៃការធ្វើតេស្តព្រមទាំងភ្លក្ស​ផលិតផល ការចាប់ឆ្នោតយករង្វាន់។ ទម្លាប់​នៃការហាត់ប្រាណប្រចាំថ្ងៃក៏នឹងត្រូវបានណែនាំក្នុងព្រឹត្តិការណ៍នេះផងដែរ។


ផលិ​តផលជាច្រើនរបស់ ណេសត្លេ ក៏នឹងត្រូវបានដាក់បង្ហាញនៅក្នុងកម្មវិធីនេះផងដែរ ដែលមានដូចជា៖ ទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំ ម៉ៃឡូ ណេសកាហ្វេ និង ម៉េកគី ជាដើម ដែលសុទ្ធសឹងតែជាផលិតផលត្រូវបានផលិតឡើងតាមបែបវិទ្យាសាស្ត្រ ដើម្បីផ្តល់នូវ​ជីវជាតិបំប៉នដល់សមាជិកគ្រួសារគ្រប់ជំនាន់។ណេសត្លេសូមអញ្ជើញអ្នកទាំងអស់​គ្នា​ចូលរួមក្នុងកម្មវិធីនេះឱ្យបានគ្រប់ៗគ្នា នៅតាមទីតាំងដែលនៅជិតលោកអ្នកបំផុត​ដើម្បី​ទទួលបាននូវគន្លឹះសំខាន់ៗដែលធ្វើឱ្យជីវិតរស់ប្រចាំថ្ងៃកាន់តែប្រសើរនិងមាន​សុខ​ភាព​ល្អ៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...