លោកគៀត ច័ន្ទថារិទ្ធ៖ការប្រកួតជាការស្វែង រកអត្តពលិកឆ្នើមត្រៀមឈានឆ្ពោះទៅSEA GAMES នៅវៀតណាម

ដោយ:រ៉ូហ្សា/ភ្នំពេញ:លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូន ឃ្លីលើតុកម្ពុជាបានអំពាវនាវឲ្យចូលរួមលេងកីឡាវាយ កូនឃ្លីលើតុឲ្យកាន់តែមានលក្ខណៈផុលផុស នឹងកាន់តែច្រើនថែមទៀត ដែលជាឱកាសដើម្បីបង្កើតនូវបរិយា កាស ប្រកួតប្រជែងកាន់តែទូលំទូលាយដើម្បីលើក កម្ពស់សមត្ថភាពនិងបច្ចេកទេសក្នុងការប្រកួតកីឡាវាយកូនឃ្លីលើតុរបស់យើងឲ្យកាន់តែមានការរីកចម្រើន។

នាយឧត្តមសេនីយ៍ផ្កាយមាស៤គៀត ច័ន្ទថារិទ្ធ

លោកបន្តថាគ្រប់ការប្រកួតគឺជាឱកាសដើម្បីឲ្យសហព័ន្ធស្វែងរកបានកាន់តែច្រើននូវកីឡាករកីឡាការិនីដែលមានសមត្ថភាពពិតប្រាកដ។ កីឡាករ-កីឡាការិនីឆ្នើមដែលរកបានសហព័ន្ធនឹងបណ្ដុះបណ្ដាលថែមទៀត ដើម្បីត្រៀមទៅប្រកួតSEA GAMES លើកទី៣១នៅប្រទេស វៀតណាម ឆ្នាំ២០២១ខាងមុខនេះ ហើយក៏ជាការត្រៀមសម្រាប់ស៊ីហ្គេមលើកទី២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ការប្រកួតនេះក៏ផ្តល់ឱកាស ឲ្យកីឡាករ-កីឡាការនីរបស់យើងដូចជាគណៈកម្មការ បានដកពិសោធន៍ទាំងការប្រកួត បច្ចេកទេសប្រកួត ក៏ដូចជាដកពិសោធន៍ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួត ដើម្បីតៀមធ្វើជាម្ចាស់ផ្ទះនៅពេលខាងមុខនេះ។

ប្រមុខសហព័ន្ធកីឡាវាយកូនឃ្លីលើតុរូបនេះបន្ថែមទៀតថាចាប់ពីពេលនេះទៅសហព័ន្ធកាន់តែមានភាពរឹងមាំដោយសារតែមានការចូលរួមច្រើនពីផ្នែកឯកជនដែលពួកគេបានផ្ដល់ឲ្យសហព័ន្ធនូវសម្ភារៈហ្វឹកហាត់ ប្រាក់រង្វាន់បន្ថែមសម្រាប់ជ័យលាភី មិនតែប៉ុណ្ណោះពួកគេផ្ដល់លទ្ធភាពឲ្យសហព័ន្ធរៀបចំព្រឹត្តិការណ៍ប្រកួតបានកាន់តែច្រើន ។

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...