ក្រសួងអភិវឌ្ឍន៍ជនបទ បើកយុទ្ធនាការស្តារផ្លូវលំឡើងវិញ

ដោយៈប.ខុន/ភ្នំពេញៈរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍនជនបទ ចាប់ផ្តើមបើកយុទ្ធនាការស្តារផ្លូវលំជនបទដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនៅក្នុងរដូវវស្សាឆ្នាំ២០២០ឡើងវិញដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដី ក្រសួងអភិវឌ្ឍជនបទ ថ្នាក់ដឹកនាំក្រសួងនិងមន្រ្ដីបច្ចេកទេសរួមជាមួយអាជ្ញាធរមូលដ្ឋានកាលពីល្ងាម្សិល មិញ បានចុះធ្វើការជួសជុលផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង ៥៨០០ម៉ែត្រ ទទឹង៥ម៉ែត្រ ដែលតភ្ជាប់ពីភូមិគីរីថ្មី ឃុំសំរោងលើទៅដល់ វត្តផ្អរ ភូមិបឹងអញ្ចាញ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលខូចខាតដោយសារជំនន់ទឹកភ្លៀង ។

លោករដ្ឋមន្ត្រី ដឹកនាំ និងចាត់ចែងធ្វើការជួសជុលផ្លូវលំខាងលើ បន្ទាប់ ពីទឹកជំនន់បានស្រកផុតអស់នេះសម្រាប់គាំទ្រដល់ជីវភាពរស់នៅទាំងខាងផ្នែកសេដ្ឋកិច្ច និងខាងផ្នែកសង្គមកិច្ចរបស់ប្រជាជន នៅតាមបណ្តាខេត្តទាំងអស់ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងអំឡុងពេលកន្លងមកជាសារប្រាប់យុទ្ធនាការស្តារផ្លូវលំជនបទបានចាប់ផ្តើមហើយ។

ជំនន់ទឹកភ្លៀងនៅក្នុងខែតុលាឆ្នាំ២០២០ បានធ្វើឱ្យផ្លូវលំជនបទនៅក្នុងខេត្តជាច្រើនរងការខូចខាតដូចជានៅខេត្តកំពង់ស្ពឺ កណ្តាល រាជធានីភ្នំពេញ ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមាន ជ័យនិងខេត្តប៉ៃលិនជាដើម។

យុទ្ធនាការស្តារផ្លូវលំជនបទដែលខូចដោយសារជំនន់ទឹកភ្លៀងនេះ ចាប់ផ្តើមបន្ទាប់ពី សម្តេចតេជោនាយករដ្ឋមន្ត្រីណែនាំដល់ក្រសួងចំនួន៤រួមមានអភិវឌ្ឍន៍ជនបទ ធនធានទឹកនិងឧតុនិយម កសិកម្ម រក្ខាប្រមាញ់និងនេសាទ និង ក្រសួងសាធារណការ ត្រូវចាប់ផ្តើមស្តារឡើងវិញជាបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធនានាដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងដើម្បីជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានទាន់ពេលវេលារួចមក៕/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...