Home ព័ត៌មានជាតិ សន្តិសុខ ជិះរថយន្តទំនើ...

ជិះរថយន្តទំនើបបាញ់រះ មកលើម៉ូតូកង់បីជាច្រើនគ្រាប់ ក្នុងខណ្ឌទួលគោក

ដោយៈចាន់តូ/ភ្នំពេញ: ខ្មាន់កាំភ្លើងជិះរថយន្តស៊េរីទំនើបមួយគ្រឿងដកកាំភ្លើងបាញ់រះ៥ គ្រាប់មកលើកង់បីឥណ្ឌាមួយគ្រឿងបើកបរដោយបុរស ម្នាក់ បណ្តាលឲ្យត្រូវ១គ្រាប់ចំម៉ូតូកង់បី សំណាងល្អមមនុស្សមិនមានគ្រោះថ្នាក់ ឯខ្មាន់កាំភ្លើងបើករថយន្តគេចខ្លួន បាត់។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្កាល ពីវេលាម៉ោង ១០យប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចមុខសាកល វិទ្យាល័យភូមិន្ទ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវ ២៦១ ក្នុងសង្កាត់ទឹកល្អក់ ទី១ ខណ្ឌទួលគោក ។

ប្រភពពីកន្លែងកើតហេតុបានឱ្យថាមុនកើតបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌា ពណ៌លឿង មួយគ្រឿង និងរថយន្តស៊េរីទំនើប ពណ៌ស មួយគ្រឿងមិនចាំស្លាកលេខ ដោយធ្វើដំណើរចុះពីស្ពានអាកាស៧មករា ក្នុងទិសដៅពីលិចទៅកើត ដោយមិនដឹងថាមានទំនាស់គ្នារឿងអ្វីនោះទេ លុះមកដល់ចំណុចកើតហេតុ ដោយខាងម៉ូតូកង់បីនៅខាងមុខ ឯរថយន្តនៅខាងក្រោយបញ្ឆិតគ្នា ស្រាប់តែខ្មាន់កាំភ្លើងដែរជិះរថយន្តស៊េរីទំនើបបើកកញ្ចក់ដកកាំភ្លើងបាញ់រះទៅលើអ្នកបើកបរម៉ូតូកង់បីចំនួន៥គ្រាប់ បណ្ដាលឲ្យ១គ្រាប់ ត្រូវម៉ូតូកង់បីធ្លុះ។ភ្លាមៗនោះខ្មាន់កាំភ្លើងបានឈប់រថយន្តមួយភ្លែតហើយក៏បិទកញ្ចក់រថយន្តវិញបើក ចេញទៅបាត់ស្រមោលភ្លាមៗ។

បើតាមការៀបរាប់ពីរងគ្រោះជាម្ចាស់ម៉ូតូកង់បី មិនបានប្រាប់ពីមូលហេតុ អ្វីឲ្យពិតប្រាកដនោះទេ គ្រាន់តែបានប្រាប់ថា ខ្មាន់កាំភ្លើងជិះរថយន្តម៉ាករ៉ូរ៉យ មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខកម្ពុជា ហើយបើកម៉ូតូកង់បីបន្តដំណើរទៅមុខបាត់ ដោយមិនបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលនោះទេ។

ក្រោយកើតហេតុគេឃើញវត្តមានលោក សុខ ហេង អធិការ ខណ្ឌ ទួលគោក បានដឹកនាំកម្លាំងចុះមកពិនិត្យនឹងធ្វើការសួរនាំនៅនឹងកន្លែងកើតហេតុ ងាយស្រួលសមត្ថកិច្ចធ្វើការស្រាវជ្រាវរកជនបង្កដើម្បីយក មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ ប្រជាពលរដ្ឋរង់ចាំទន្ទឹងមើល លោក សុខ ហេង អធិការខណ្ឌទួលគោក តាមចាប់ខ្លួនជនដែរបាញ់បោះសេរីបានដែរឬយ៉ាងណា?៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រុមហ៊ុន​ថ្មី នឹង​ប្រសើរ...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

ក្រសួងសុខាភិបាល​ប្រកាស​ពី...

​ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ...

ខ្យល់​ខ្លាំង និង​សកម្មភាព...

​ដោយៈ​ប​.​ខុន / ភ្នំពេញៈ ...