Home ព័ត៌មានជាតិ សង្គម ព្យុះទី១៨ ឈ្ម...

ព្យុះទី១៨ ឈ្មោះ ម៉ូឡាវ (MOLAVE) នឹងជះឥទ្ធិពលមកលើកម្ពុជានៅថ្ងៃទី២៨-២៩ ខែតុលា

ដោយ:វិវឌ្ឍន៍/ភ្នំពេញ: ក្រសួងធនធានទឹកនិងឧតុនិយមបានជូនដំណឹងអំពីការប្រែប្រួលអាកាសធាតុថា នៅថ្ងៃទី២៦ ខែតុលា ព្យុះទី១៨ ឈ្មោះ ម៉ូឡាវ (MOLAVE) បានបង្កើនឥទ្ធិពលរបស់ខ្លួនក្នុងសមុទ្រចិនខាងត្បូង ។ ព្យុះនេះមាន ទិសដៅឆ្ពោះទៅប្រទេសវៀតណាមត្រង់ចំណុច ខេត្តក្វាងដៃ(QuangNgai) រួចថមថយឥទ្ធិពល ជាបន្តបន្ទាប់ឆ្លងកាត់ប្រទេសឡាវ និងប្រទេសថៃ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ។ ជ្រលង វិសម្ពាធ និងសម្ពាធទាបម៉ូឡាវនឹងមានឥទ្ធិពលមកលើប្រទេស កម្ពុជានៅថ្ងៃទី២៨-២៩ ខែតុលា ។

ស្ថានភាពបែបនេះធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ដោយបណ្តារាជធានី-ខេត្តមួយចំនួននៅភាគខាងក្រោមនិងជាប់ព្រំដែន វៀត ណាម ភ្លៀងនៅបន្តមានក្នុងកម្រិតពីតិចទៅមធ្យមរហូតដល់ថ្ងៃទី២ ខែ វិច្ឆិកា ។ តែសម្រាប់ថ្ងៃ២៨-២៩ ខែតុលា ពិសេសភាគពាយ័ព្យនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន ។

ចំណែលបណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ភ្លៀងនៅតែបន្តមានក្នុងកម្រិតពីតិចទៅបង្ហូររហូតដល់ថ្ងៃទី២ ខែវិច្ឆិកា តែច្រើនលាយឡំនឹង ខ្យល់ខ្លាំងនៅថ្ងៃទី២៨-២៩ ខែតុលា ។

ដោយឡែកតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតបរិមាណ ពីតិចទៅបង្គួរ ។

ដូចនេះសូមប្រជាពលរដ្ឋយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...