Home ព័ត៌មានជាតិ សន្តិសុខ ប្រទះឃើញ​បុរស...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស្លាប់​ដោយ​ម៉ូតូ សង្កត់ពីលើ នៅ​ផ្លូវ ៦០ ម៉ែត្រ​

ដោយៈ សាវ​រក្ស / ភ្នំពេញៈ បុរស​ម្នាក់ បែកក្បាល ដេកស្លាប់ ដោយមាន​ម៉ូតូ សង្កត់ពីលើ មិនដឹងថា បុក​ជាមួយ​អ្វី​នោះទេ បង្ករ​ការភ្ញាក់ផ្អើល នៅវេលា​ម៉ោង ៩​និង​៣០​នាទី យប់​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ៦០ ម៉ែត្រ ចំណុច ប្រមាណ​ជាង ១០០ ម៉ែត្រ ពី​ច្រមុះជ្រូក​ក្បាលថ្នល់ ក្នុងភូមិ​ព្រែ​កតា​នូ​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។ សព​ជនរងគ្រោះ មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ ជិះ​ម៉ូតូ​ហុងដា ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ​1CU.4819 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ៦០ ម៉ែត្រ ក្នុងទិសដៅ​ពី​ខាងជើង ទៅខាង​ត្បូង ខណៈ​មកដល់​ចំណុច កើតហេតុ​ខាងលើ ស្រាប់តែ​ឃើញតែ​ម៉ូតូ និង​សព​ដេកស្លាប់ ម៉ូតូ​សង្កត់ពីលើ មិនដឹងថា សព​បុរស​ខាងលើ បាន​បុក​ជាមួយ​អ្វី​នោះទេ​។ ម៉ូតូ​របស់គាត់ ខូចខាត​ផ្នែក​ខាងមុខ ស្ទើរតែ​ទាំងស្រុង​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​ខណ្ឌ ចុះមក​ចំណុចកើតហេតុ បាន​យក​ម៉ូតូ ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​មានជ័យ ជា​បណ្ដោះអាសន្ន​សិន​។ ចំណែក​សព សមត្ថកិច្ច​បានប្រគល់​ឲ្យ​រថយន្ត​សាមុយ ដឹក​យកទៅ​តម្កល់ទុក នៅ​វត្ត​ទឹកថ្លា រង់ចាំ​ស្រាវជ្រាវ រក​សាច់ញាតិ​ឲ្យ​មក​ទទួលយក ទៅធ្វើ​បុណ្យ តាម​ប្រពៃណី ៕​/V

ប្រទះឃើញ​បុរស​ម្នាក់ ដេកស្លាប់​ដោយ​ម៉ូតូ សង្កត់ពីលើ នៅ​ផ្លូវ ៦០ ម៉ែត្រ​ (រូបថតៈ សាវរក្ស)
ប្រទះឃើញ​បុរស​ម្នាក់ ដេកស្លាប់​ដោយ​ម៉ូតូ សង្កត់ពីលើ នៅ​ផ្លូវ ៦០ ម៉ែត្រ​ (រូបថតៈ សាវរក្ស)
ប្រទះឃើញ​បុរស​ម្នាក់ ដេកស្លាប់​ដោយ​ម៉ូតូ សង្កត់ពីលើ នៅ​ផ្លូវ ៦០ ម៉ែត្រ​ (រូបថតៈ សាវរក្ស)
ប្រទះឃើញ​បុរស​ម្នាក់ ដេកស្លាប់​ដោយ​ម៉ូតូ សង្កត់ពីលើ នៅ​ផ្លូវ ៦០ ម៉ែត្រ​ (រូបថតៈ សាវរក្ស)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...