Home ព័ត៌មានជាតិ សង្គម មានករណីវិជ្ជម...

មានករណីវិជ្ជមានវីរុស កូវីដ-១៩ ថ្មី ចំនួន០១នាក់ និងមិនមានករណីជាសះស្បើយ

ដោយ:វិវឌ្ឍន៍/ភ្នំពេញ:ដោយគិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៧ តុលានេះ ក្រសួងសុខាភិបាល បានជូនដំណឹងអំពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ថាមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០១នាក់ និងមិនមានករណីជាសះស្បើយ។

ករណីវិជ្ជមានវីរុសកូប៊ីដ-១៩ ចំនួន ០១នាក់ គឺស្ត្រីជនជាតិបារាំងអាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលនេះ គឺ វិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ១០៨នាក់ (ស្រី ៤៧នាក់ និងកុមារ ០៣នាក់) ដែលក្នុងចំនួននេះ មានស្ត្រីជនជាតិបារាំង អាយុ ២៣ឆ្នាំ ខាងលើ អ្នកដំណើរចំនួន ១០៧នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តា ឡីស័កចំនួន ១៤ថ្ងៃ នៅវិទ្យាល័យបូរី ១០០ខ្នងចំនួន ១៩នាក់ សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញចំនួន ៣០នាក់ សណ្ឋាគារមួយទៀតក្នុងរាជធានីភ្នំពេញ ចំនួន ៥៧នាក់ និងសណ្ឋាគារមួយផ្សេងទៀតក្នុងរាជ ធានីភ្នំពេញ ចំនួន ០១នាក់ ៕/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...