Home ព័ត៌មានអន្តរជាតិ បាតុករប៉ះទង្គ...

បាតុករប៉ះទង្គិចជាមួយប៉ូលិសអ៊ីតាលីជុំវិញវិធានការប្រឆាំងកូវីដ

ប្រែសម្រួល : កញ្ញាដាលីស ៖ ក្រុមអ្នកតវ៉ាអ៊ីតាលីរាប់ពាន់នាក់ ដែលខឹងសម្បាចំពោះការរឹតត្បិតថ្មីដែលបានប្រកាសដើម្បីគ្រប់គ្រងការរីករាលដាលនៃវីរុសកូរ៉ូណា បានប៉ះទង្គិចជាមួយប៉ូលិសនៅក្នុងទីក្រុងនានាកាលពីថ្ងៃចន្ទទី២៦តុលា ខណៈដែលបណ្តារដ្ឋាភិបាលអឺរ៉ុបរឹតបន្តឹងការឆ្លើយតបរបស់ពួកគេចំពោះជំងឺរាតត្បាត។

បន្ទាប់ពីការធ្វើបាតុកម្មចុងសប្តាហ៍ ដែលឃើញអំពើហិង្សាផ្ទុះឡើងនៅក្នុងប្រទេសអ៊ីតាលី ហ្វូងមនុស្សដែលកើនឡើងពីរាប់រយនាក់ទៅរាប់ម៉ឺននាក់ បានធ្វើដំណើរតាមផ្លូវម្តងទៀតកាលពីល្ងាចថ្ងៃចន្ទ។

នៅទីក្រុងមីឡង់ រថភ្លើងជាច្រើនត្រូវបានបំផ្លាញហើយធុងសំរាមត្រូវបានដុត ខណៈពេលដែលប៉ូលិសប្រឆាំងកុបកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមយុវជន ដែលគប់ដបនិងវត្ថុផ្សេងទៀត ខណៈឈុតឆាកស្រដៀងគ្នានេះក៏ឃើញកើតឡើងទីក្រុងទូរីនជិតខាងនិងទីក្រុងណេផលនៅភាគខាងត្បូងផងដែរ។

ឈុតឆាកនៃការរំជើបរំជួលនេះបានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីតាលីលោក ដ្យូសេបប៉េ កុងតេ បានបញ្ជាឱ្យភោជនីយដ្ឋាននិងបារបិទទ្វារចាប់ពីម៉ោង ៦ ល្ងាច ខណៈរោងភាពយន្ត រោងល្ខោន និងកន្លែងហាត់ប្រាណត្រូវបានបញ្ជាឱ្យបិទរយៈពេលមួយខែ ដែលភាគច្រើនបង្កការរំខានយ៉ាងខ្លាំងដល់ម្ចាស់អាជីវកម្ម អ្នកនយោបាយប្រឆាំង និងសូម្បីអ្នកវិទ្យាសាស្ត្រ។

អំពើហិង្សានៅប្រទេសអ៊ីតាលី ដែលបានដាក់ចេញវិធានការបិទប្រទេសតឹងរ៉ឹងបំផុតនៅក្នុងរលកទីមួយកូវីដ១៩នៅក្នុងខែមីនានិងមេសា ទំនងជានឹងរីករាលដាលជុំវិញអឺរ៉ុប កន្លែងដែលរដ្ឋាភិបាលនានាកំពុងថ្លឹងថ្លែងពីតម្រូវការនៃវិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ដែលនឹងធ្វើឱ្យខកចិត្តដល់ប្រជាជនជាច្រើនដែលកំពុងល្ហិតល្ហៃស្រាប់៕

បាតុកម្មផ្ទុះពេញអ៊ីតាលីជុំវិញវិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...