ដោយ: គ្រញូង / បាត់ដំបង: នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការរងទទួលបន្ទុកដឹកនាំការងារនៅអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានចូលរួមមក្នុងពិធីប្រគល់ភារកិច្ចដឹកនាំការងារ ក្នុងថ្នាក់ដឹកនាំអធិការដ្ឋាននគរបាលស្រុកឯកភ្នំ។

ក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានធ្វើការណែនាំផ្តាំផ្ញើដល់ថ្នាក់ដឹកនាំក្នុងអធិការដ្ឋាននគរបាលស្រុក លោកអធិការរង នាយ នាយរងផ្នែក នាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រមទាំងកងកម្លាំងនគរបាលទាំងអស់ ត្រូវខិតខំគោរពឱ្យបានខ្ជាប់ខ្ជួននូវវិន័យលេខ០០៦ របស់កងកម្លាំងនគរបាលជាតិ ត្រូវហ៊ានទទួលខុសត្រូវចំពោះតួនាទីនិងភារកិច្ចរបស់ខ្លួ។ លោកស្នងការរងបានផ្តាំផ្ញើដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ៕ ល

