Home ព័ត៌មានជាតិ សន្តិសុខ តុលាការ​ខេត្ត...

តុលាការ​ខេត្តកណ្តាល ដោះលែង “​ស្អែក​ស្លាប់ ស្អែក​ស្លាប់​” ក្រោយ​ជាប់ឃុំ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ

ដោយ​៖​ឆាយា​នាថ / កណ្ដាល​៖ តាម​ព័ត៌មាន​ច្បាស់​ការណ៍ ដែល​ទើប​ទទួលបាន គឺ​ឈ្មោះ ប៉ូ ចាន់នី ហៅ​ស្អែក​ស្លាប់ ស្អែក​ស្លាប់ ជា​អ្នកសារព័ត៌មាន សាន​ព្រំ​ព័ត៌មាន ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ កាលពី​រាត្រី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ បន្ទាប់ពី​ជាប់ឃុំ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​។

​ចំពោះ​មូលហេតុ​នៃ​ការដោះលែង​នេះ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ ពុំទាន់​អាច​សុំ​ការ​បញ្ជាក់បន្ថែម​ពី​លោក សូ សារិន ប្រធាន​លេខាធិការដ្ឋាន និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកណ្តាល បានទេ ដោយសារ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល​។

​គួររំលឹកថា ឈ្មោះ ប៉ូ ចាន់នី ជា​អ្នកសារព័ត៌មាន «​សាន្ត ព្រំ ព័ត៌មាន​» និង មាន​រហស្សនាម «​ស្អែក​ស្លាប់ ស្អែក​ស្លាប់​» នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ នេះ ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល ដើម្បី​បន្ត​នីតិវិធី​។

​នគរបាល​ស្រុក​ពញាឮ ខេត្តកណ្តាល កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០ បាន​ចាប់ខ្លួន​ឈ្មោះ ប៉ូ ចាន់នី ជា​អ្នកសារព័ត៌មាន «​សាន្ត ព្រំ ព័ត៌មាន​» និង មាន​រហស្សនាម «​ស្អែក​ស្លាប់ ស្អែក​ស្លាប់​» នៅ​ចំណុច​ភូមិ​តា​ជ័យ ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល តាម​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​លោក អាត ច័ន្ទ​ដា​រា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​។​

​ឈ្មោះ ប៉ូ ចាន់នី រហស្សនាម «​ស្អែក​ស្លាប់ ស្អែក​ស្លាប់​» ពាក់ព័ន្ធ​បទល្មើស «​គំរាមកំហែង , បរិហាកេរ្តិ៍​ជា​សាធារណៈ , ជេរប្រមាថ​ជា​សាធារណៈ , ញុះញង់​អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សំលៀកបំពាក់​ជាអាទិ៍ សម្រាប់​អាជ្ញាធរ​សាធារណៈ​» ប្រព្រឹត្ត​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ស្អែក​ស្លាប់ ស្អែក​ស្លាប់​» កាលពី​ថ្ងៃទី​៥ ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២០ តាម​មាត្រា​២៣១ , មាត្រា​៣០៥ , មាត្រា​៣០៧ , មាត្រា​៤៩៤ , មាត្រា​៤៩៥ និង មាត្រា​៦១២ នៃ​ក្រមព្រហ្មទណ្ឌ ។​

​សមត្ថកិច្ច​ចាប់ខ្លួន ឈ្មោះ ប៉ូ ចាន់នី រហស្សនាម «​ស្អែក​ស្លាប់ ស្អែក​ស្លាប់​» នេះ គឺ បន្ទាប់ពី​មាន​ពាក្យបណ្តឹង​របស់លោក ផែង វណ្ណៈ ។ ប៉ុន្តែ ក្រោយមក លោក ផែង វណ្ណៈ បាន​ដក​ពាក្យបណ្តឹង វិញ បន្ទាប់ពី ឈ្មោះ ប៉ូ ចាន់នី បាន​សុំទោស និង ទទួលស្គាល់​កំហុស ។​

​ទោះបីយ៉ាងណា បណ្តឹងអាជ្ញា មិនបាន​រលត់​តាមរយៈ​ការដក​ពាក្យបណ្តឹង​របស់​ដើម​បណ្តឹងរដ្ឋប្បវេណី ឡើយ ។​

​មាត្រា​៧ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ចែងថា «​មូលហេតុ​នៃ​ការ​រលត់​បណ្តឹងអាជ្ញា មាន​ដូចតទៅ គឺ ៖
១-​មរណភាព​នៃ​ជនល្មើស ។​
២-​ការ​ផុត​អាជ្ញា​យុ​កាល ។​
៣-​ការលើកលែងទោស​ជាទូទៅ ។​
៤-​និរាករណ៍​នៃ​ច្បាប់ព្រហ្មទណ្ឌ ។​
៥-​អាជ្ញា​អស់ជំនុំ ។​

​កាលណា​បណ្តឹងអាជ្ញា​ផុស​រលត់​ហើយ ការចោទប្រកាន់​ខាង​បទ​ព្រហ្មទណ្ឌ​មិនអាច​ចាប់ផ្តើមបាន​ទៀត​ទេ ឬ ត្រូវតែ​បញ្ឈប់ ។​

​នេះ​ចាត់ទុកជា​សារ​មួយ​ដល់​អ្នកសារព័ត៌មាន មិនត្រូវ​ប្រើ​សិទ្ធិ​ហួស​ពី​ព្រំដែន រហូតដល់​ការជេរប្រមាថ​បុគ្គល និង ជេរប្រមាថ​មន្ត្រី​អាជ្ញាធរ​សាធារណៈ ឡើយ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...