ដោយ: គ្រញូង / បាត់ដំបង: នៅសាលប្រជុំសាលាខេត្តបាត់ដំបងមានបើកវគ្គបណ្តុះបណ្តាលគោលការណ៍ ណែនាំស្តីពីបែបបទនិងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះ អំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្របរយ:ពេល៣ថ្ងៃ (ថ្ងៃទី២៦-២៨ខែតុលាឆ្នាំ២០២០) ក្រោមអធិបតីភាពលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
ចូលរួមក្នុងសិក្ខាសាលានេះដែរ រួមមានលោកស្រី ស៊ុ ចិន្តា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត តំណាងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ព្រមទាំងលោក លោកស្រីជាអភិបាល អភិបាលរងក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ មន្ទីរពាក់ព័ន្ធ និងកងកម្លាំងពាក់ព័ន្ធ៕ ល