ដោយ: ប.ខុន / ភ្នំពេញ: អភិបាលខេត្តព្រះសីហនុចូលរួមកម្មវិធីចែកធាតុចូលកសិកម្មគាំទ្របណ្តុំអាជីវកម្មចិញ្ចឹមមាន់ និងត្រីរបស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅ ថ្ងៃទី២៧ខែតុលាថា កូនត្រីចំនួន២៩.០០០ក្បាល និងកូនមាន់ចំនួន១.១០០ក្បាល ត្រូវបានចែកជូនដល់ប្រជាកសិករនៅព្រឹកថ្ងៃនេះ ដែលរៀបចំឡើងដោយមន្ទីរ កសិកម្មតាមកម្មវិធីចែកធាតុចូលកសិកម្មគាំទ្របណ្តុំអាជីវកម្មចិញ្ចឹមមាន់ និងត្រី របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ។
លោកនេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះសី នហុប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅព្រឹកថ្ងៃទី២៧ខែតុលាឆ្នាំ២០២០ថា កម្មវិធីចែកកូន មាន់និងកូ នត្រីដល់ប្រកសិករនៅថ្ងៃនេះ(២៧តុលា)ធ្វើនៅឃុំសាមគ្គីស្រុកព្រៃន ប់ និងព្រម ពេលជាមួយគ្នានេះក៏មានការចែកកូនមាន់ និង កូនត្រី នៅស្រុកកំពង់សិ លាផងដែរ។
លោកប្រធានមន្ទីរខាងលើបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលត្រូវទទួលបាន កូនត្រីនិងកូនមាន់នៅថ្ងៃនេះមានចំនួន១៣៤គ្រួសារ ដោយនៅកន្លែងប្រារព្វពិធី មកពីបួនឃុំមានចំនួន១១៦គ្រួសារនិង១៨គ្រួសារទៀតចែកនៅស្រុកកំពង់សិលា បន្ទាប់ពីកម្មវិធីដូចគ្នានេះបានចែករួចចំនួន៤៧គ្រួសារនៅស្រុកស្ទឹងហាវរួចមក៕ ល


