Home ព័ត៌មានអន្តរជាតិ ការស្តារសេដ្ឋ...

ការស្តារសេដ្ឋកិច្ចថៃឡើងវិញពីកូវីដ១៩រងការរង្គោះរង្គើ ខណៈការតវ៉ាបង្កហានិភ័យថ្មី

ប្រែសម្រួល : កញ្ញាដាលីស/បាងកក ៖ ការតវ៉ានៅទូទាំងប្រទេសថៃគំរាមកំហែងដល់ឱកាសនៃការងើបឡើងវិញនៃសេដ្ឋកិច្ចដែលពឹងលើការនាំចេញ ខណៈកូវីដ១៩ធ្វើឱ្យសេដ្ឋកិច្ចថៃធ្លាក់ចុះយ៉ាងខ្លាំង។

នាង ណាតតាណាន់ផន ហាម៉ាលី អាយុ ២៩ ឆ្នាំ ជាអ្នកលក់នៅឯហាងតាំងបង្ហាញរថយន្តមួយក្នុងទីក្រុងបាងកកកំពុងមានអារម្មណ៍ច្របូកច្របល់ពីឥរិយាបថរិះថាំរបស់អតិថិជន។ ទន្ទឹមប្រាក់ចំណេញភាគច្រើនរបស់នាងបានមកពីកម្រៃជើងសារពីការលក់ ឥឡូវនាងកំពុងជួបការលំបាកក្នុងការបង់ថ្លៃផ្ទះនិងថ្លៃទឹកភ្លើង។

នាងណាតតាណាន់ផន ដែលប្តូរការងារ ៣ កន្លែងចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ បាននិយាយថា “ខ្ញុំមានអតិថិជនមួយចំនួនដែលសន្យាទិញហើយបន្ទាប់មកពន្យារពេលការសម្រេចចិត្តដោយរង់ចាំមើលផលប៉ះពាល់នៃការតវ៉ាមកលើការងារនិងសេដ្ឋកិច្ចរបស់ពួកគេសិន”។

លោក សេដ្ឋាពុត ស៊ូធីវ៉ាត់ ណារ៉ូពុត ទេសាភិបាលធនាគារកណ្តាលថៃបានសម្តែងការព្រួយបារម្ភរបស់លោកកាលពីសប្តាហ៍មុនអំពីការតវ៉ាដែលកំពុងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត ការប្រើប្រាស់ និងការវិនិយោគ។ ធនាគារកណ្តាលបានព្រមានរួចហើយថាវាអាចចំណាយពេលយ៉ាងហោចណាស់ពីរឆ្នាំដើម្បីឱ្យសេដ្ឋកិច្ចវិលត្រឡប់ទៅរកកម្រិតមុនជំងឺរាតត្បាត។

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចាបានបង្ហាញនូវវិធានការជាច្រើនដើម្បីជំរុញការចំណាយរបស់អ្នកប្រើប្រាស់ បន្ទាប់ពីពាណិជ្ជកម្មនិងទេសចរណ៍ត្រូវបញ្ឈប់ក្នុងអំឡុងពេលមានជំងឺរាតត្បាត។

ទស្សនវិស័យមិនច្បាស់លាស់សម្រាប់សេដ្ឋកិច្ច ដែលបានធ្លាក់ចុះដល់កម្រិតកំណត់ត្រា ១២,២ ភាគរយក្នុងត្រីមាសទី ៣ បានធ្វើឱ្យមានការខាតបង់ដល់ផ្សារហ៊ុននិងរូបិយវត្ថុរបស់ប្រទេស។

ខុសពីវិបត្តិនយោបាយមុនៗពេលសេដ្ឋកិច្ចបានជៀសផុតពីព្យុះធំដោយសារមានតម្រូវការពីខាងក្រៅខ្លាំងនោះ កំណើនសេដ្ឋកិច្ចពិភពលោកចុះខ្សោយនៅគ្រានេះមានន័យថា ការគាំទ្រគឺមានកម្រិតចំពោះវិធានការរបស់រដ្ឋាភិបាល ដែលការតវ៉ាកំពុងគំរាមឱ្យដួលរំលំ។ នេះយោងតាមលោកសំប្រាវីន ម៉ានប្រាសឺត ប្រធានសេដ្ឋវិទូនៅធនាគារអយុទ្យាភីអិលស៊ី។

លោកសំប្រាវីននិយាយថា “ទោះបីជាតម្រូវការក្នុងស្រុកអាចជួយទប់យើងក៏ដោយ ក៏ប៉ុន្តែវាមិនមានន័យថាយើងកំពុងដើរលើផ្លូវដើម្បីងើបឡើងវិញនោះទេ ប្រសិនបើសេដ្ឋកិច្ចខ្វះវិធានការគាំទ្រ” ពីរដ្ឋាភិបាល។

លោកបន្តថា “ភាពមិនប្រាកដប្រជានិងអស្ថិរភាពរបស់រដ្ឋាភិបាលអាចបណ្តាលឱ្យលែងមានការបន្តចាត់វិធានការ ដែលនឹងប៉ះពាល់ដល់កំណើន”៕

បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យតវ៉ានៅមុខស្ថានទូតអាល្លឺម៉ង់នៅទីក្រុងបាងកកកាលពីថ្ងៃទី២៦តុលា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​សម្តេច​តេ​ជោ ហ៊ុន សែន អំ...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

លែងត្រីគល់រាំង និងត្រីផ្ស...

ដោយ:ទេព មង្គល / ព្រៃវែង: ...

​ព្រឹកស្អែក​ប្រមុខ​រាជរដ្...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

អាម៉េរិក​ថា​ការ​ដែល​បញ្ជូ...

​ប្រែ​សម្រួលៈ​វាសនា/វ៉ាស៊...