Home ព័ត៌មានជាតិ សន្តិសុខ តុលាការ ចោទប្...

តុលាការ ចោទប្រកាន់​យុវជន​ពីរ​នាក់ ដែល​ឆក់​ទូរស័ព្ទដៃ​អ្នកដទៃ តាម​ផ្លួ​វ​សាធារណៈ​


​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ យុវជន ពីរ​នាក់ ដែល​បាន​រួមគ្នា ឆក់​ទូរស័ព្ទដៃ​អ្នកដទៃ តាម​ផ្លួ​វ​សាធារណៈ បាន​ត្រូវ​លោក សុក កែវ បណ្ឌិត ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជ​ធានី​ភ្នំពេញ សម្រេច​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ ចោទប្រកាន់​ពីបទ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស រួច​បញ្ជូន​សំណុំ​រឿងនេះ ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត តាម​នីតិវីធី​។​

​យុវជន​ទាំងពីរ​នាក់​នេះ ឈ្មោះ ឌី​វ សីហា ហៅ ហួយ អាយុ​២០​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ផ្លូវលំ ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​ឈ្មោះ សំរ​ង្ស សី ហៅ សី អាយុ​២១​ឆ្នាំ ស្នាក់​នៅផ្ទះ មិន​ចាំ​លេខ​ផ្លូវលំ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថាៈ កាលពី​រំលង​អ​ធ្រា​ត ឈានចូល​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ កម្លាំង​ការិយាល័យ សហការ​ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល ខណ្ឌ​ចំការ​មន ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ ពីរ​នាក់ នៅ​ចំណុច​មុខផ្ទះ គ្មាន​លេខ​ផ្លូវ​លេខ​៩៧ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដែល​ជាប់​ពាក់ព័ន្ធ​ករណី ឆក់​ទូរស័ព្ទដៃ​ម៉ាក OPPO RENO3 ពណ៌​ខ្មៅ ស៊ីម​កាត លេខ ០៣១ ៣២ ០៦ ៣៦៣ / ០៧៧ ៧៧៧ ៦៦៧ ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​លេខ ៣៩០ កែង​ផ្លូវ​លេខ​៩៥ ក្នុងភូមិ​៨ សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល ២​និង​២០​នាទី រសៀល និង​ចាប់យក​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា ស្កុប​ពី ពណ៌​ខៀវ ស៊េរី​ឆ្នាំ​២០២១ ពាក់​ស្លាក​លេខ ភ្នំពេញ 1IL-9357 បញ្ជូនមក​ការិយាល័យ ចាត់ការ​តាម​នីតិវិធី​៕/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ហោរាសាស្ត្រ​

ប្រចាំថ្ងៃសៅរ៍ ទី៥ ខែធ្នូ...

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...