សំណូមពរ​ប្រជា​ពល​ដ្ឋ​! ទឹក​ស្រក​អស់ហើយ កកស្ទះ​ណែន​ដោយសារ​មិនទាន់​ដាក់លូ​ឡើងវិញ​

ដោយ​: ចាន់តូ / ភ្នំពេញ​: ខណៈដែល​ស្ថានភាព​ជំនន់​ទឹកភ្លៀង ផ្នែក​ខាងលិច ខាងត្បូង​រាជធានី​ភ្នំពេញ ជន់​លិច​បង្ក​រង​ប៉ះពាល់​ហេដ្ឋារចនាសម្ព័ន្ធ អស់​រយៈពេល​ជាង​១០​ថ្ងៃ កន្លងមក​ថ្មីៗ​នេះ ឃើញថា​អាជ្ញាធរ ដាក់​គ្រឿងចក្រ​ដើរ​កកាយ​ប្រឡាយ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ទឹក​ហូរ​ជា​បណ្តោះអាសន្ន ផ្តាច់​ទាំង​ផ្លូវ កាយ​ទាំង​លូ​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ ទឹកបាន​ស្រក​អស់​វិញ​ហើយ អ្វី​ជា​តម្រូវការ​ចំ​បាច់​របស់​ពលរដ្ឋ គឺ​ផ្លូវ​ធ្វើដំណើរ មិនទាន់​ឃើញ​អាជ្ញាធរ ដាក់លូ ស្ពាន ភ្ជាប់​ផ្លូវ​ឡើងវិញ​នៅឡើយ​ទេ មានតែ​ឈើ ឬ​ដែក​មួយ​បន្ទះ​ដាក់​ឆ្លង នៅ​ភូមិ​ផ្លាំ​ង សង្កាត់​ស្នោ ខណ្ឌ​កំបូល កាកសំណល់​ល្បាប់​ភក់​នៅលើ​ផ្លូវជាតិ ហូរហៀរ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ផ្លូវ​កប់​ស្រូវ ទើប​នៅពេលនេះ ពលរដ្ឋ​ទទូច​ស្នើសុំ​ឲ្យ មន្ទីរ​សាធារណៈការ អាជ្ញាធរ មេត្តាជួយ​ដាក់លូ ភ្ជាប់​ផ្លូវ​ឡើងវិញ គ្រាន់​បានធ្វើ​ដំណើរ​ឆ្លងកាត់ នៅតាម​ផ្លូវ​បេតុង​ភូមិ​ផ្លាំ​ង សង្កាត់​ស្នោរ ខណ្ឌ​កំបូល​។​

​តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា គ្រា​ដែល​ទឹកភ្លៀង​ជន់​លិច​មួយរយៈ​នេះ ឃើញថា​កំណាត់​ផ្លូវជាតិ​លេខ​៤ ផ្លូវ​ទំនប់​កប់​ស្រូវ និង​តាម​បណ្ដារ​ផ្លូវ​មួយចំនួនទៀត អាជ្ញាធរ​សម្រេច​កាយ​បារ​ប្រឡាយ គាស់​លូ តូចធំ​ចោល​សឹង​ទាំងអស់ ដើម្បី​បើកផ្លូវ​ទឹក កាកសំណល់​អាច​ម៌​ដី មិនទាន់បាន​ដឹក​ចេញ​ភ្លាម​ទេ យក​ដាក់​លើផ្លូវ​ជាតិ ចាប់ពី​ស្តុ​ប​កប់​ត្រូវ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រហូតដល់​ភូមិសាស្ត្រ​ស្រុក​អង្គស្នួល ខេត្តកណ្តាល រីឯ ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង សង្កាត់​ស្នោ អាជ្ញាធរ កាត់ផ្តាច់​ផ្លូវ ជា​បណ្តោះអាសន្ន ដើម្បី​បង្ហូរទឹក គ្រា​ដែល​ជន់​លិច​ខ្លាំង រក​កន្លែង​ហូរ​ចេញ​មិនឃើញ តែ​រហូតមក​ដល់ពេលនេះ ទឹកបាន​ហួត​ស្រក​អស់ហើយ នៅឡើយ​តែ​ផ្លូវ ដាច់​មិនទាន់​ត​ភ្ជាប់​ឡើងវិញ ពលរដ្ឋ​ទទូច​លើកដៃ​សំពះអង្វរ ឲ្យ​អាជ្ញាធរ​មេត្តា​ដាក់លូ ឬ​ធ្វើ​ស្ពាន ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ក្នុងភូមិ​ផ្លាំ​ង សង្កាត់​ស្នោរ ខណ្ឌ​កំបូល ដើម្បី​សម្រួល​ចរាចរ​ឡើងវិញ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ព្យួរ​មុខតំណែង​មេបញ្ជាការ...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

​លោ​ស្រី កែ សួន​សុ​ភី ស ស...

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេ...

ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្តល...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ​...

ក្រសួងផែនការ​បង្ហាញ​លទ្ធផ...

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេ...